Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:13 - ព្រះគម្ពីរខ្មែរសាកល

13 មែនហើយ តាំងពី​មាន​ថ្ងៃ គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ គ្មានអ្នកណា​អាច​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់យើង​បាន​ឡើយ​។ ពេល​យើង​ធ្វើ តើ​នរណា​អាច​បង្វែរ​បាន​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អំណើះ​ត​ទៅ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​អុលឡោះ‌តាអាឡា គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង




អេសាយ 43:13
33 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនចៅ​របស់​បាវបម្រើ​ព្រះអង្គ​នឹង​រស់នៅ ហើយ​ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​នៅចំពោះ​ព្រះអង្គ”៕


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


មុន​ភ្នំ​នានា​ត្រូវបាន​បង្កើត មុន​ព្រះអង្គ​បាន​បង្កើត​ផែនដី និង​ពិភពលោក ព្រះអង្គ​ជា​ព្រះ​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច​។


បល្ល័ង្ក​របស់ព្រះអង្គ​ត្រូវបាន​តាំងឡើង​តាំងពី​ដើមដំបូង ព្រះអង្គ​មាននៅ​តាំងពី​អស់កល្ប​!


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ខ្ញុំ​ត្រូវបាន​តាំងឡើង តាំងពី​យូរលង់ តាំងពី​ដើមដំបូង តាំងពី​មុន​មាន​ផែនដី​។


ជាការពិត ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក តើ​នរណា​អាច​បញ្ឈប់​បាន​? ព្រះហស្ត​របស់ព្រះអង្គ​បាន​លាត​ទៅហើយ តើ​នរណា​អាច​ធ្វើឲ្យ​ត្រឡប់មកវិញ​បាន​?


តើ​នរណា​បាន​ប្រព្រឹត្ត និង​បាន​ធ្វើ​ការនេះ ទាំង​ហៅ​ទៅកាន់​ជំនាន់​ទាំងឡាយ​តាំងពី​ដើមដំបូង​? គឺ​យើង​ជា​យេហូវ៉ា​ដែលជា​ដើម ហើយក៏​នៅជាមួយនឹង​ចុង​ដែរ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះអង្គនោះ”។


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​; យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​; យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​; យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។


ពួក​អ្នកដែល​បាន​ធ្វើការនឿយហត់​ជាមួយអ្នក និង​ពួកអ្នកដែល​បាន​ធ្វើជំនួញ​ជាមួយ​អ្នក​តាំងពី​យុវវ័យ​របស់អ្នក ក៏​នឹង​បានជា​យ៉ាងនោះ​ដល់​អ្នក​ដែរ​; ពួកគេ​នឹង​ដើរសាត់អណ្ដែត​តាម​ផ្លូវ​របស់ពួកគេ​រៀងៗខ្លួន គ្មានអ្នកណា​សង្គ្រោះ​អ្នក​ឡើយ”៕


ចូរ​ចូលមកជិត​យើង ហើយ​ស្ដាប់​សេចក្ដីនេះ​ចុះ​! តាំងពី​ដើមដំបូង យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំងពី​ពេល​ការនោះ​កើតឡើង យើង​នៅ​ទីនោះ​ហើយ”។ ឥឡូវនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យមក ព្រមទាំង​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ផង​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មុន​អ័ប្រាហាំ​បាន​កើតមក គឺ​មាន​ខ្ញុំ​ហើយ”។


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម