Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:11 - ព្រះគម្ពីរខ្មែរសាកល

11 គាត់​តប​នឹង​ខ្ញុំ​ថា​៖ “ទៅ​សាងសង់​ផ្ទះ​ឲ្យ​រង្វាល់ នៅក្នុង​ដែនដី​ស៊ីណើរ​។ កាលណា​បាន​រៀបចំជាស្រេច​ហើយ រង្វាល់នោះ​នឹង​ត្រូវបាន​តម្កល់​លើ​ទីតាំង​របស់វា”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទេវតា​ឆ្លើយ​ថា៖ «យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណាធ្វើ​ផ្ទះ​រួច​រាល់​ហើយ នាង​នឹង​ដាក់​កញ្ជ្រែង​នៅ​កន្លែង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទេវតា​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ី‌ណើរ សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទេវតា​ក៏​តប​ថា គេ​យក​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នាង នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណា​ផ្ទះ​បាន​ស្រេច​ហើយ នោះ​នាង​នឹង​បាន​តាំង​នៅ​ទី​នោះ ក្នុង​កន្លែង​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ី‌ណើរ សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។

សូមមើលជំពូក ចម្លង




សាការី 5:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។


ក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ដែល​មនុស្ស​បាន​ធ្វើដំណើរ​ទៅ​ទិសខាងកើត ពួកគេ​ឃើញ​វាលទំនាប​មួយ​ក្នុង​ដែនដី​ស៊ីណើរ នោះ​ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


កាលនោះ​មានកើតឡើងដូច្នេះ​: នៅ​សម័យ​អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ អើយ៉ុក​ស្ដេច​នៃ​អេឡាសារ កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ និង​ធីដាល​ស្ដេច​នៃ​កូយីម


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


ព្រះអម្ចាស់​ទ្រង់​ប្រគល់​យេហូយ៉ាគីម​ស្ដេច​នៃ​យូដា​ទៅក្នុង​កណ្ដាប់ដៃ​របស់​នេប៊ូក្នេសា ព្រមទាំង​ភាជនៈ​មួយចំនួន​នៅក្នុង​ដំណាក់​របស់​ព្រះ​ផង នោះ​ទ្រង់​ក៏​នាំទៅ​ដែនដី​ស៊ីណើរ ទៅ​វិហារ​នៃ​ព្រះ​របស់ទ្រង់ ហើយ​ដាក់​ភាជនៈ​ទាំងនោះ​ក្នុង​ឃ្លាំងសម្បត្តិ​នៃ​ព្រះ​របស់ទ្រង់​។


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ថា​៖ “តើ​ពួកនាង​យក​រង្វាល់​នោះ​ទៅ​ឯណា​?”។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម