ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 21:27 - ព្រះគម្ពីរខ្មែរសាកល

គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​ភូត​កុហក អាច​ចូល​ទៅ​ក្នុង​ក្រុង​នោះ​បាន​ឡើយ គឺ​ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក ក៏​ពុំ​អាច​ចូល​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ ទើប​អាច​ចូល​បាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្ដី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​បាន​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

សូមមើលជំពូក

អាល់គីតាប

គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ដ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។

សូមមើលជំពូក



វិវរណៈ 21:27
28 ការដាក់ឲ្យឆ្លើយតបគ្នា  

រាល់ព្រឹក ទូលបង្គំ​នឹង​បំផ្លាញ​ពួកមនុស្ស​អាក្រក់​ទាំងអស់​ក្នុង​ស្រុក ដើម្បី​កាត់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចេញ​ពី​ទីក្រុង​របស់​ព្រះយេហូវ៉ា​៕


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


គ្រប់ទាំង​ឆ្នាំង​នៅ​យេរូសាឡិម និង​យូដា នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ រហូតដល់​អស់អ្នក​ដែល​ថ្វាយយញ្ញបូជា​នឹង​មក​យក​ឆ្នាំងទាំងនោះ ហើយ​ស្ងោរ​សាច់​ក្នុង​វា​។ នៅ​ថ្ងៃ​នោះ នឹង​គ្មាន​ជនជាតិកាណាន​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទៀត​ឡើយ​៕​៚


កូនមនុស្ស​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ប្រមូល​អស់ទាំង​សេចក្ដីបណ្ដាលឲ្យជំពប់ដួល និង​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើឥតច្បាប់ ចេញពី​អាណាចក្រ​របស់​លោក


ពួកគេ​បាន​ឃើញ​ថា​សិស្ស​ខ្លះ​របស់​ព្រះអង្គ​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ គឺ​ដៃ​ដែល​មិនបានលាង​។


យ៉ាងណាមិញ កុំ​អរសប្បាយ​ដោយសារ​ពួក​វិញ្ញាណ​អាក្រក់​ចុះចូល​នឹង​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដោយសារ​ឈ្មោះ​របស់អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុក​នៅ​ស្ថានសួគ៌​រួច​ហើយ”។


អ្នករាល់គ្នា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​សេចក្ដីនេះ​ថា អស់ទាំង​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​មនុស្ស​ស្មោកគ្រោក ឬ​មនុស្សលោភលន់ (​គឺ​មនុស្សថ្វាយបង្គំរូបបដិមាករ​) នឹង​ទទួល​មរតក​នៅក្នុង​អាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​មិន​បាន​ឡើយ​។


មែនហើយ គូកន​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។


ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។


រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។


ខ្ញុំ​ក៏​ឃើញ​មនុស្សស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច ឈរ​នៅមុខ​បល្ល័ង្ក ហើយ​ក្រាំង​ទាំងឡាយ​ត្រូវបាន​បើកឡើង​។ រួច​មាន​ក្រាំង​មួយទៀត​ត្រូវបាន​បើកឡើង​ដែរ ជា​ក្រាំង​នៃ​បញ្ជី​ជីវិត​។ មនុស្សស្លាប់​ត្រូវបាន​ជំនុំជម្រះ​តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុក​នៅក្នុង​ក្រាំង​ទាំងនោះ ស្របតាម​ការប្រព្រឹត្ត​របស់​ពួកគេ​។


ប្រសិនបើ​អ្នកណា​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត អ្នកនោះ​ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង​នោះ​៕


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


អ្នក​ដែល​មានជ័យជម្នះ​នឹង​បាន​ស្លៀក​សម្លៀកបំពាក់​ស​ដូច្នេះ ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នកនោះ​ចេញ​ពី​បញ្ជី​ជីវិត​ជាដាច់ខាត​។ យើង​នឹង​ទទួលស្គាល់​ឈ្មោះ​របស់​អ្នកនោះ​នៅចំពោះ​ព្រះ​បិតា​របស់យើង និង​នៅចំពោះ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៀតផង​។