ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
វិវរណៈ 21:22 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនឃើញព្រះវិហារនៅក្នុងទីក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដា និងកូនចៀម ជាព្រះវិហាររបស់ទីក្រុងនោះ។ Khmer Christian Bible ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀម គឺជាព្រះវិហាររបស់ក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពុំឃើញមានព្រះវិហារ*នៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាព្រះវិហាររបស់ក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ អាល់គីតាប ខ្ញុំពុំឃើញមានម៉ាស្ជិទនៅក្នុងទីក្រុងទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាម៉ាស្ជិទរបស់ក្រុងនោះ។ |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនឃើញអ្វីៗទាំងអស់នេះទេឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
ប្រសិនបើព្រះទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរ ហើយព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សភ្លាម។
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ចូរជឿខ្ញុំថា មានពេលវេលានឹងមក ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតាមិនមែននៅលើភ្នំនេះ ហើយក៏មិនមែននៅយេរូសាឡិមដែរ។
ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។
អ្នកទាំងនោះជាអ្នកដែលមិនបានធ្វើឲ្យខ្លួនឯងសៅហ្មងជាមួយនឹងស្ត្រីទេ ដ្បិតពួកគេជាពួកព្រហ្មចារី។ អ្នកទាំងនោះជាអ្នកដែលតាមកូនចៀម ទៅទីណាក៏ដោយដែលកូនចៀមទៅ។ អ្នកទាំងនោះត្រូវបានលោះមកវិញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះ និងកូនចៀម។
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!
តាមពិត ពួកវាជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសម្គាល់។ ពួកវាចេញទៅរកស្ដេចនានានៃពិភពលោកទាំងមូល ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដា។
រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។
បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។
ដោយហេតុនេះ ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយបម្រើព្រះអង្គក្នុងព្រះវិហាររបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះអង្គដែលគង់លើបល្ល័ង្កនោះ ក៏នឹងពន្លាតរោងលើពួកគេ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕