កូឡុស 1:19 - ព្រះគម្ពីរខ្មែរសាកល19 ដ្បិតព្រះសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងភាពពេញលេញស្ថិតនៅក្នុងព្រះបុត្រា សូមមើលជំពូកKhmer Christian Bible19 ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដីពោរពេញបានស្ថិតនៅក្នុងទ្រង់ សូមមើលជំពូកអាល់គីតាប19 ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។ សូមមើលជំពូក |
ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។