ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
វិវរណៈ 17:1 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះរបស់ស្ត្រីពេស្យាដ៏ធំ ដែលអង្គុយលើទឹកដ៏ច្រើន។ Khmer Christian Bible បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលអង្គុយលើទឹកជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន អាល់គីតាប បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ |
ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
“រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ!
ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។
ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ កាន់ដើមត្រែងមាសមួយជារង្វាស់ ដើម្បីវាស់ទីក្រុង ទ្វារក្រុង និងកំពែងក្រុង។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។