ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
វិវរណៈ 14:3 - ព្រះគម្ពីរខ្មែរសាកល គេច្រៀងអ្វីមួយដូចជាចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែ ១៤៤ ០០០ នាក់នោះ ដែលត្រូវបានលោះមកវិញពីផែនដីប៉ុណ្ណោះ។ Khmer Christian Bible ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេច្រៀងបទមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលទ្រង់បានលោះពីផែនដីមកប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេច្រៀងបទ១ថ្មីនៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ នឹងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ អាល់គីតាប អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកអះលីជំអះ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលអុលឡោះបានលោះពីផែនដីមក។ |
ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
ហាលេលូយ៉ា! ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ចូរឲ្យមានការសរសើរតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ផែនដីទាំងមូលអើយ ចូរច្រៀងទៅកាន់ព្រះយេហូវ៉ា!
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។
ពួកអ្នកដែលចុះទៅសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងកោះ និងពួកអ្នករស់នៅទីនោះអើយ ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ចូរច្រៀងចម្រៀងសរសើរតម្កើងដល់ព្រះអង្គពីចុងបំផុតនៃផែនដី!
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ
ពេលនោះ ខ្ញុំបានឮចំនួនអ្នកដែលត្រូវបានបោះត្រា គឺអ្នកដែលត្រូវបានបោះត្រាពីគ្រប់ទាំងកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែល មាន ១៤៤ ០០០ នាក់: