វិវរណៈ 14:1 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។ Khmer Christian Bible បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយនៅជាមួយព្រះអង្គមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលមានព្រះនាមរបស់ព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គសរសេរនៅលើថ្ងាសរបស់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ ដែលអ្នកទាំងនោះមានព្រះនាមព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គកត់នៅលើថ្ងាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និងព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ អាល់គីតាប ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់នៅជាមួយគាត់ អ្នកទាំងនេះមានឈ្មោះកូនចៀម និងនាមអុលឡោះជាបិតារបស់គាត់ចារនៅលើថ្ងាស។ |
ប៉ុន្តែស៊ីយ៉ូនពោលថា៖ “ព្រះយេហូវ៉ាបានបោះបង់ខ្ញុំចោល ព្រះអម្ចាស់របស់ខ្ញុំបានភ្លេចខ្ញុំហើយ!”។
ពេលនោះ ខ្ញុំ ដានីយ៉ែល បានមើល នោះមើល៍! មានពីរនាក់ទៀតកំពុងឈរ ម្នាក់នៅមាត់ទន្លេខាងនេះ ហើយម្នាក់ទៀតនៅមាត់ទន្លេខាងនោះ។
ទូតសួគ៌នោះសួរខ្ញុំថា៖ “តើអ្នកឃើញអ្វី?”។ ខ្ញុំក៏ឆ្លើយថា៖ “ខ្ញុំបានសង្កេតមើល នោះមើល៍! មានជើងចង្កៀងមួយធ្វើពីមាសទាំងអស់ ចានគោមមួយនៅលើកំពូលជើងចង្កៀង និងចង្កៀងប្រាំពីរនៅលើជើងចង្កៀង ព្រមទាំងបំពង់ប្រាំពីរសម្រាប់ចង្កៀងទាំងនោះដែលនៅលើកំពូលជើងចង្កៀងផង។
“ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សនឹងទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទូតសួគ៌របស់ព្រះដែរ។
ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕
ខ្ញុំបានសង្កេតមើលទៀត នោះមើល៍! មានពពកសមួយ ហើយអ្នកដែលអង្គុយលើពពកនោះដូចជាកូនមនុស្ស នៅលើក្បាលរបស់លោកមានមកុដមាស ហើយនៅក្នុងដៃរបស់លោកមានកណ្ដៀវដ៏មុត។
គេច្រៀងអ្វីមួយដូចជាចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែ ១៤៤ ០០០ នាក់នោះ ដែលត្រូវបានលោះមកវិញពីផែនដីប៉ុណ្ណោះ។
បន្ទាប់ពីការទាំងនេះ ខ្ញុំសង្កេតមើល នោះមើល៍! ទីវិសុទ្ធរបស់ព្រះពន្លានៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ត្រូវបានបើកចំហ។
ព្រមទាំងឃើញព្រះភក្ត្ររបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គនឹងនៅលើថ្ងាសរបស់ពួកគេ។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។