Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:14 - ព្រះគម្ពីរខ្មែរសាកល

14 ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​មើល៍! មាន​ពពក​ស​មួយ ហើយ​អ្នក​ដែល​អង្គុយ​លើ​ពពក​នោះ​ដូចជា​កូនមនុស្ស នៅលើ​ក្បាល​របស់​លោក​មាន​មកុដ​មាស ហើយ​នៅក្នុង​ដៃ​របស់​លោក​មាន​កណ្ដៀវ​ដ៏មុត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​នោះ​ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ និង​កាន់​កណ្ដៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់​លោក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ពពក​ស​១ ហើយ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស គង់​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស ហើយ​កាន់​កណ្តៀវ​ដ៏​មុត

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស អង្គុយ​លើ​ពពក​នោះ។ គាត់​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

សូមមើលជំពូក ចម្លង




វិវរណៈ 14:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះអង្គ​យាង​មកទទួល​ព្រះរាជា​ដោយ​ព្រះពរ​ដ៏ល្អ ទាំង​បំពាក់​មកុដ​មាសសុទ្ធ​លើ​ព្រះសិរ​របស់ព្រះរាជា​ផង​។


ពពក និង​ភាពងងឹតដ៏ក្រាស់​នៅ​ជុំវិញ​ព្រះអង្គ សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ​។


នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​: មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។ បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។


ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!


ទុកឲ្យ​ទាំងពីរ​ដុះជាមួយគ្នា​រហូតដល់‍រដូវច្រូតកាត់​ចុះ​។ នៅ​រដូវ​ច្រូតកាត់ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជាមុនសិន ហើយ​ចង​ជា​បាច់​ៗ​ដើម្បី​ដុត រីឯ​ស្រូវសាលី​វិញ ឲ្យ​ប្រមូល​ទុក​ក្នុង​ជង្រុក​របស់ខ្ញុំ’”។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


នៅពេល​គ្រាប់​ទុំ គេ​ក៏​យក​កណ្ដៀវ​មកច្រូត​ភ្លាម ពីព្រោះ​ដល់​រដូវច្រូតកាត់​ហើយ”។


ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។


នៅ​កណ្ដាលចំណោម​ជើងចង្កៀង​ទាំងនោះ​មាន​ម្នាក់​ដូច​កូនមនុស្ស ដែល​ពាក់​អាវវែងដល់ជើង ទាំង​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយរូបទៀត​ចុះមក​ពី​លើមេឃ ទាំង​ដណ្ដប់​ដោយ​ពពក ហើយ​មាន​ឥន្ទធនូ​នៅលើ​ក្បាល​របស់​គាត់​។ មុខ​គាត់​ដូច​ព្រះអាទិត្យ ជើង​គាត់​ដូច​សសរ​ភ្លើង


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​អណ្ដាតភ្លើង ហើយ​មាន​មកុដរាជ្យ​ជាច្រើន​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​សរសេរ​ទុក ជា​ព្រះនាម​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អង្គទ្រង់ផ្ទាល់​ប៉ុណ្ណោះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម