Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:2 - ព្រះគម្ពីរខ្មែរសាកល

2 ទូតសួគ៌នោះ​សួរ​ខ្ញុំ​ថា​៖ “តើ​អ្នក​ឃើញ​អ្វី​?”។ ខ្ញុំ​ក៏​ឆ្លើយថា​៖ “ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ជើងចង្កៀង​មួយ​ធ្វើពី​មាស​ទាំងអស់ ចានគោម​មួយ​នៅលើ​កំពូល​ជើងចង្កៀង និង​ចង្កៀង​ប្រាំពីរ​នៅលើ​ជើងចង្កៀង ព្រមទាំង​បំពង់​ប្រាំពីរ​សម្រាប់​ចង្កៀង​ទាំងនោះ​ដែល​នៅលើ​កំពូល​ជើងចង្កៀង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា៖ «តើអ្នក​មើល​ឃើញ​អ្វី?» ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​ប្រាំពីរ បំពង់​ប្រាំ​ពីរ សម្រាប់​បង្ហូរ​ប្រេង​ទៅ​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល នឹង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​និមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។

សូមមើលជំពូក ចម្លង




សាការី 4:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មុនពេល​ដែល​ខ្សែ​ប្រាក់​មិនទាន់​ដាច់ ចានគោម​មាស​មិនទាន់​បែក ក្អម​មិនទាន់​ត្រូវបាន​បំបែក​នៅឯ​ប្រភពទឹក ហើយ​រហាត់ទឹក​មិនទាន់​ខូច​នៅក្បែរ​អាងទឹក​;


ទូតសួគ៌នោះ​សួរ​ខ្ញុំ​ថា​៖ “តើ​អ្នក​ឃើញ​អ្វី​?”។ ខ្ញុំ​ឆ្លើយថា​៖ “ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ មាន​បណ្ដោយ ២០ ហត្ថ និង​ទទឹង ១០ ហត្ថ”។


ខ្ញុំ​ក៏​បែរទៅ​មើល​សំឡេង​នោះ​ដែល​និយាយ​មក​ខ្ញុំ​។ នៅពេល​ខ្ញុំ​បែរទៅ ខ្ញុំ​បាន​ឃើញ​ជើងចង្កៀង​មាស​ប្រាំពីរ​។


រីឯ​អាថ៌កំបាំង​នៃ​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់យើង និង​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ គឺ​ដូច្នេះ​: ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទូត​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើងចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះឯង”៕


មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម