Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 15:5 - ព្រះគម្ពីរខ្មែរសាកល

5 បន្ទាប់ពីការទាំងនេះ ខ្ញុំ​សង្កេតមើល នោះ​មើល៍! ទីវិសុទ្ធ​របស់​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ស្ថានសួគ៌​ត្រូវបាន​បើកចំហ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​នៅ​ស្ថានសួគ៌​ ដែល​ជា​រោង​នៃ​សេចក្ដី​បន្ទាល់​បាន​បើក​ចំហ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ក្រោយ​មក ខ្ញុំ​មើល​ទៅ ឃើញ​ព្រះ​វិហារ​ក្នុង​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ បើក​ទ្វារ​ចំហ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ព្រះ‌ពន្លា​នៃ​សក្ខីភាព​ បើក​ទ្វារ​ចំហ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក្រោយ​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ថា ទ្វារ​ទី​បរិសុទ្ធ​របស់​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ ក៏​នៅ​ចំហ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ ឃើញ​ម៉ាស្ជិទ​នៅ​សូរ៉កា ដែល​មាន​ជំរំ‌សក្ការៈ​នៃ​សក្ខី‌ភាពបើក​ទ្វារ​ចំហ។

សូមមើលជំពូក ចម្លង




វិវរណៈ 15:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មើល៍! វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ ផែនដី​ក៏​រញ្ជួយ ថ្មដា​ប្រេះដាច់ពីគ្នា


អ្វីដែល​ពួកបូជាចារ្យទាំងនោះ​បម្រើ ជា​និមិត្តរូប និង​ជា​ស្រមោល​នៃស្ថានសួគ៌ ដូចដែល​នៅពេល​រៀបនឹង​បង្ហើយ​ការសង់​ព្រះពន្លា ម៉ូសេ​ត្រូវព្រះដាស់តឿន​ថា​:“ត្រូវប្រាកដថា អ្នក​នឹង​ធ្វើ​សព្វគ្រប់ទាំងអស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅលើ​ភ្នំ”។


ពេលនោះ ព្រះវិហារ​របស់​ព្រះ​នៅ​ស្ថានសួគ៌​បាន​បើកឡើង ហើយ​ឃើញ​មាន​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​នៅក្នុង​ព្រះវិហារ​។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និង​មាន​ធ្លាក់​ដុំទឹកកក​ធំ​៕


វា​ក៏​ហា​មាត់​និយាយប្រមាថ​ទាស់នឹង​ព្រះ ហើយ​និយាយប្រមាថ​ព្រះនាម​របស់​ព្រះអង្គ និង​លំនៅ​របស់​ព្រះអង្គ គឺ​បណ្ដា​អ្នក​ដែល​ស្ថិតនៅ​លើមេឃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម