ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:27 - ព្រះគម្ពីរខ្មែរសាកល

ឡាបាន់​តប​នឹង​គាត់​ថា​៖ “បើសិន​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​នៅសិនទៅ ដ្បិត​យើង​បាន​ដឹងតាមការទស្សទាយ​ថា ព្រះយេហូវ៉ា​បាន​ប្រទានពរ​យើង​ដោយសារតែ​ឯង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​ឡាបាន់​ឆ្លើយ​ថា៖ «ប្រសិន​បើ​កូន​យោគ​យល់​ដល់​ឪពុក សូម​កុំ​អាល​ទៅ​សិន ព្រោះ​ឪពុក​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​ពុក​ព្រោះ​តែ​កូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឡាបាន់​ឆ្លើយ​ថា បើ‌សិន​ជា​ឯង​ចូល​ចិត្ត​នឹង​អញ នោះ​កុំ​អាល​ទៅ​សិន ពី​ព្រោះ​អញ​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​អញ​ដោយ​ព្រោះ​ឯង

សូមមើលជំពូក

អាល់គីតាប

ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:27
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យពរ អ្នកដែល​ឲ្យពរ​អ្នក យើង​នឹង​ដាក់បណ្ដាសា អ្នកដែល​ដាក់បណ្ដាសា​អ្នក​។ ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក”។


រួច​និយាយថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក សូម​កុំ​ទៅហួស​បាវបម្រើ​របស់លោក​ឡើយ​។


នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។


តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។


អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។


ស៊ីគែម​ក៏​និយាយ​នឹង​ឪពុក និង​ពួក​បងប្រុស​របស់នាង​ដែរ​ថា​៖ “សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ពួកលោក​ផង ហើយ​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជូន​។


តើ​នេះ​មិនមែន​ជាពែង​ដែល​ចៅហ្វាយ​របស់ខ្ញុំ​ផឹក​ពី​វា ហើយ​ទស្សទាយ​ដោយ​ប្រើ​វា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ធ្វើអាក្រក់​ហើយ ដែល​ធ្វើ​ដូច្នេះ​!’”។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។


អ្នកនោះ​ដូចជា​ដើមឈើ​ដែល​ដាំ​នៅក្បែរ​ផ្លូវទឹក ដែល​បង្កើត​ផ្លែ​តាម​រដូវ ហើយ​ស្លឹក​វា​មិនចេះ​ក្រៀមស្វិត​ឡើយ អ្វីៗ​ទាំងអស់​ដែល​អ្នកនោះ​ធ្វើ​នឹង​ចម្រើនឡើង​។


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​នានា កូនចៅ​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​នៅកណ្ដាល​ជាតិសាសន៍​ទាំងឡាយ​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​ទទួលស្គាល់​ពួកគេ​ថា ពួកគេ​ជា​ពូជពង្ស​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។


ព្រះ​បាន​ប្រោសឲ្យ​ដានីយ៉ែល​ទទួល​ការគាប់ចិត្ត និង​ក្ដីមេត្តា​នៅចំពោះ​មេ​មហាតលិក


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។