Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:26 - ព្រះគម្ពីរខ្មែរសាកល

26 សូម​ប្រគល់​ពួក​ប្រពន្ធ និង​កូន​ៗ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ដើម្បី​បាន​ពួកគេ មកខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ចាកចេញទៅ ដ្បិត​លោកអ៊ំ​ដឹង​ការងារ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ និង​កូន​របស់​ខ្ញុំទៅ​ជា​មួយ​ដែរ ដ្បិត​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ព្រោះ​តែ​នាង ដ្បិត​លោក​ឪពុក​ជ្រាប​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​ជូន​លោក​ឪពុក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ដឹង​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “តើ​ឯង​បាន​ធ្វើ​អី​ដូច្នេះ ដែល​ឯង​បាន​បញ្ឆោត​យើង ហើយ​នាំ​កូនស្រី​របស់យើង​ទៅ ដូចជា​ចាប់ជាឈ្លើយសឹក​ដោយ​ដាវ​នោះ​?


យ៉ាកុប​តប​នឹង​ឡាបាន់​ថា​៖ “ពីព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ថា​លោកអ៊ំ​នឹង​ឆក់យក​កូនស្រី​របស់លោកអ៊ំ​ពី​ខ្ញុំ​។


រីឯ​ពួកអូន​ក៏​ដឹង​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​ពួកអូន​អស់ពី​កម្លាំង​របស់បង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម