Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:3 - ព្រះគម្ពីរខ្មែរសាកល

3 រួច​និយាយថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក សូម​កុំ​ទៅហួស​បាវបម្រើ​របស់លោក​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ‌សិន​ជា​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់ នោះ​សូម​កុំ​អាល​យាង​ហួស​ពី​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ទៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី


សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ពួកលោក ហើយ​សូម​ពួកលោក​សម្រាក​នៅក្រោម​ដើមឈើ​នេះ​សិន​ចុះ​។


ឡាបាន់​និយាយថា​៖ “អ្នក​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា​អើយ អញ្ជើញ​ចូលមក​! ហេតុអ្វីបានជា​លោក​ឈរ​នៅខាងក្រៅ​ដូច្នេះ​? ខ្ញុំ​បាន​រៀបចំ​ផ្ទះ និង​កន្លែង​សម្រាប់​អូដ្ឋ​ដែរ”។


ខ្ញុំ​មាន​គោ លា ហ្វូងចៀម បាវបម្រើប្រុស និង​បាវបម្រើស្រី​; ខ្ញុំ​បាន​ចាត់​គេ​ឲ្យមក​ប្រាប់​លោកម្ចាស់​នៃខ្ញុំ ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក”’”។


ដូច្នេះ យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​បាន​បម្រើ​លោក​។ លោក​ក៏​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក ហើយ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទៅក្នុង​ដៃ​របស់គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម