យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
លោកុប្បត្តិ 26:24 - ព្រះគម្ពីរខ្មែរសាកល នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះកុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ អាល់គីតាប នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
ព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ហើយទូតសួគ៌របស់ព្រះក៏ហៅហាការពីលើមេឃមក និយាយនឹងនាងថា៖ “ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចឡើយ ដ្បិតព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ពីកន្លែងវាហើយ។
យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។
បន្ទាប់មក អ័ប្រាហាំត្រឡប់ទៅឯពួកយុវជនរបស់គាត់វិញ ហើយពួកគេក្រោកឡើងទៅបៀរ-សេបាជាមួយគ្នា។ អ័ប្រាហាំក៏រស់នៅបៀរ-សេបា។
គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។
ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។
ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
ហើយនិយាយនឹងពួកនាងថា៖ “បងបានសង្កេតទឹកមុខឪពុកពួកអូនឃើញថា គាត់មិនដូចពីមុនចំពោះបងទេ ប៉ុន្តែព្រះរបស់ឪពុកបងបានគង់នៅជាមួយបង។
ព្រះយេហូវ៉ាគង់នៅជាមួយយ៉ូសែប ហើយគាត់បានជាមនុស្សជោគជ័យ។ គាត់នៅក្នុងផ្ទះរបស់ម្ចាស់គាត់ដែលជាជនជាតិអេហ្ស៊ីប។
ម្ចាស់របស់គាត់ឃើញថាព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយឃើញថាព្រះយេហូវ៉ាប្រទានឲ្យអ្វីៗទាំងអស់ដែលគាត់ធ្វើ បានជោគជ័យក្នុងដៃរបស់គាត់
អ៊ីស្រាអែលក៏ចេញដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅដល់បៀរ-សេបា រួចគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកឪពុករបស់គាត់។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ!
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
‘យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប’? ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់”។
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
‘យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប’។ ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានពិនិត្យមើលទេ។
ប៉ុន្តែឥឡូវនេះ ពួកគេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង ជាស្រុកនៃមេឃ។ ដោយហេតុនេះ ព្រះមិនអៀនខ្មាសនឹងឲ្យពួកគេហៅព្រះអង្គថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
ដូច្នេះ យើងអាចនិយាយដោយក្លាហានថា: “ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន?”។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង