អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
លោកុប្បត្តិ 22:12 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាកោតខ្លាចអុលឡោះមែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះ មកយើងឡើយ»។ |
អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។
អ័ប្រាហាំងើបភ្នែកឡើង ហើយមើល នោះមើល៍! មានចៀមឈ្មោលមួយនៅខាងក្រោយ ជាប់ស្នែងនឹងគុម្ពោតព្រៃ! អ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ ហើយថ្វាយវាជាតង្វាយដុត ជំនួសកូនប្រុសរបស់គាត់។
ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក
ព្រះអង្គមានបន្ទូលថា៖ “ចូរយកអ៊ីសាកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកដែលអ្នកស្រឡាញ់ ហើយទៅស្រុកម៉ូរីយ៉ា រួចថ្វាយវានៅទីនោះទុកជាតង្វាយដុតនៅលើភ្នំមួយដែលយើងនឹងប្រាប់អ្នក”។
ពីព្រោះអ័ប្រាហាំបានស្ដាប់តាមសំឡេងរបស់យើង ហើយកាន់តាមអស់ទាំងសេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និងក្រឹត្យវិន័យរបស់យើង”។
លុះដល់ថ្ងៃទីបី យ៉ូសែបនិយាយនឹងពួកគេថា៖ “ចូរធ្វើដូច្នេះ ហើយមានជីវិតរស់ចុះ ដ្បិតយើងកោតខ្លាចព្រះ។
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។
តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
អស់អ្នកដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬឪពុក ឬម្ដាយឬកូន ឬស្រែចម្ការ ដោយសារតែនាមរបស់ខ្ញុំ អ្នកនោះនឹងទទួលបានមួយជាមួយរយ ព្រមទាំងទទួលជីវិតអស់កល្បជានិច្ចជាមរតកផង។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
ប៉ុន្តែព្រះបានសម្ដែងដល់យើងនូវសេចក្ដីស្រឡាញ់របស់ព្រះអង្គផ្ទាល់ ដោយការដែលព្រះគ្រីស្ទសុគតជំនួសយើង កាលយើងនៅជាមនុស្សបាបនៅឡើយ។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
លោកយល់ឃើញថា ព្រះអាចលើកមនុស្សឲ្យរស់ឡើងវិញបាន សូម្បីតែពីចំណោមមនុស្សស្លាប់។ ដូច្នេះ បើនិយាយក្នុងន័យធៀប លោកបានទទួលអ៊ីសាកមកវិញ។
ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។
ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។
ពេលនោះ មានសំឡេងមួយចេញមកពីបល្ល័ង្កថា៖ “អស់ទាំងបាវបម្រើរបស់ព្រះ និងអ្នកដែលកោតខ្លាចព្រះអង្គ ទាំងតូច ទាំងធំអើយ! ចូរសរសើរតម្កើងព្រះនៃយើង!”។