Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:19 - ព្រះគម្ពីរខ្មែរសាកល

19 លោក​យល់ឃើញ​ថា ព្រះ​អាច​លើក​មនុស្ស​ឲ្យរស់ឡើងវិញ​បាន សូម្បីតែ​ពីចំណោម​មនុស្សស្លាប់​។ ដូច្នេះ បើ​និយាយក្នុងន័យធៀប លោក​បាន​ទទួល​អ៊ីសាក​មកវិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 គាត់​គិត​ថា​ ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន​ ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញមែន​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​មួយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ៊ីព្រហ៊ីម​យល់​ឃើញ​ថា អុលឡោះ​មាន​អំណាច​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ គាត់​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្ដ‌រូប​មួយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ងើបភ្នែកឡើង ហើយ​មើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​នៅខាងក្រោយ ជាប់​ស្នែង​នឹង​គុម្ពោតព្រៃ​! អ័ប្រាហាំ​ក៏​ទៅ​យក​ចៀមឈ្មោល​នោះ ហើយ​ថ្វាយ​វា​ជា​តង្វាយដុត ជំនួស​កូនប្រុស​របស់គាត់​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ


នៅពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ បុរស​ខ្វាក់ភ្នែក​ទាំងនោះ​ក៏​ចូលមកជិត​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​ពួកអ្នក​ជឿ​ថា ខ្ញុំ​អាច​ធ្វើ​ការនេះ​បាន​ឬទេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “បាទ ព្រះអម្ចាស់ យើងខ្ញុំ​ជឿ”។


យ៉ាងណាមិញ តាំងពី​អ័ដាម​រហូតដល់​ម៉ូសេ សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​លើ​សូម្បីតែ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្តបាប​ដូច​ការល្មើស​របស់​អ័ដាម​។ អ័ដាមនេះហើយ ជា​និមិត្តរូប​អំពី​ព្រះអង្គ​ដែល​ត្រូវយាងមក​។


ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——


ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។


ព្រះពន្លានេះ​ជា​និមិត្តរូប​សម្រាប់​សម័យ​បច្ចុប្បន្ននេះ ដែល​បញ្ជាក់ថា​តង្វាយ និង​យញ្ញបូជា​ដែល​ត្រូវបាន​ថ្វាយ​ជានិច្ច មិនអាច​ធ្វើឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​ថ្វាយបង្គំ​គ្រប់លក្ខណ៍​បានឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម