ដ្បិតព្រះយេហូវ៉ាបានបិទផ្ទៃទាំងអស់របស់អ្នកដំណាក់អ័ប៊ីម្ម៉ាឡិចដោយសារតែសារ៉ាប្រពន្ធរបស់អ័ប្រាហាំ៕
លោកុប្បត្តិ 20:6 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្ដោយឲ្យអ្នកប៉ះពាល់នាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងសប្តិនោះ ព្រះទ្រង់មានបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ អាល់គីតាប អុលឡោះមានបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។ |
ដ្បិតព្រះយេហូវ៉ាបានបិទផ្ទៃទាំងអស់របស់អ្នកដំណាក់អ័ប៊ីម្ម៉ាឡិចដោយសារតែសារ៉ាប្រពន្ធរបស់អ័ប្រាហាំ៕
ដូច្នេះ អ័ប៊ីម្ម៉ាឡិចក៏បង្គាប់ប្រជារាស្ត្រទាំងអស់ថា៖ “អ្នកដែលប៉ះពាល់មនុស្សនេះ ឬប្រពន្ធរបស់គាត់ ត្រូវតែប្រហារជីវិតអ្នកនោះជាដាច់ខាត”។
លើកលែងតែផ្លែពីដើមឈើដែលនៅកណ្ដាលសួន ដែលព្រះមានបន្ទូលថា: ‘កុំហូបពីវា ក៏កុំពាល់វាឡើយ ក្រែងលោអ្នកត្រូវស្លាប់’”។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
យ៉ាងណាមិញ ឪពុករបស់ពួកអូនបានបោកបញ្ឆោតបង ហើយបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដប់ដងហើយ ប៉ុន្តែព្រះមិនឲ្យគាត់ធ្វើអាក្រក់ដល់បងឡើយ។
នៅពេលពួកគេចេញដំណើរទៅ មានសេចក្ដីភ័យខ្លាចពីព្រះនៅលើទីក្រុងដែលនៅជុំវិញពួកគេ ដោយហេតុនេះ គេមិនបានដេញតាមពួកកូនប្រុសរបស់យ៉ាកុបឡើយ។
ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។
ចំពោះព្រះអង្គ គឺចំពោះព្រះអង្គតែមួយអង្គគត់ប៉ុណ្ណោះ ដែលទូលបង្គំបានប្រព្រឹត្តបាប ទូលបង្គំបានប្រព្រឹត្តការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ ដូច្នេះព្រះអង្គត្រូវបានរាប់ជាសុចរិតយុត្តិធម៌ នៅពេលព្រះអង្គមានបន្ទូល ព្រះអង្គត្រូវបានរាប់ជាបរិសុទ្ធ នៅពេលព្រះអង្គជំនុំជម្រះ។
ដូច្នេះ យើងបានបណ្ដោយពួកគេតាមភាពរឹងរូសនៃចិត្តរបស់ខ្លួន ឲ្យពួកគេដើរតាមគម្រោងរបស់ខ្លួន។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
អ្នកដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងក៏ដូច្នោះដែរ; អស់អ្នកដែលប៉ះពាល់នាង នឹងមិនរួចទោសឡើយ។
ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។
“ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។
ហេតុនេះហើយបានជាព្រះផ្ដល់ការបោកប្រាស់យ៉ាងខ្លាំងដល់ពួកគេ ធ្វើឲ្យពួកគេជឿសេចក្ដីកុហក
តាមពិត អាថ៌កំបាំងនៃការឥតច្បាប់កំពុងធ្វើសកម្មភាពហើយ គ្រាន់តែថាឥឡូវនេះ មានអ្នកដែលរារាំងវា រហូតទាល់តែអ្នកនោះត្រូវបានដកចេញ។