Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:3 - ព្រះគម្ពីរខ្មែរសាកល

3 លើកលែងតែ​ផ្លែ​ពី​ដើមឈើ​ដែល​នៅកណ្ដាល​សួន ដែល​ព្រះ​មានបន្ទូលថា​: ‘កុំ​ហូប​ពី​វា ក៏​កុំ​ពាល់​វា​ឡើយ ក្រែងលោ​អ្នក​ត្រូវ​ស្លាប់’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្តាល​សួន‌ច្បារ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង‌លោ​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្តាល​សួន​ឧទ្យាន​នោះ​វិញ អុលឡោះ​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ បើ​ពុំ​នោះ​ទេ យើង​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​នឹង​ទ្រង់​ក្នុង​សុបិន​ថា​៖ “មែន យើង​ដឹង​ហើយ​ថា​អ្នក​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ ដូច្នេះ​យើង​បាន​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្តបាប​ទាស់នឹង​យើង​។ ហេតុនេះហើយបានជា​យើង​មិន​បាន​ឲ្យ​អ្នក​ប៉ះពាល់​នាង​ឡើយ​។


ស្ត្រី​ក៏​និយាយ​នឹង​ពស់​ថា​៖ “យើង​ហូប​ផ្លែ​ពី​ដើមឈើ​ក្នុង​សួន​បាន


ពស់​និយាយ​នឹង​ស្ត្រី​ថា​៖ “ពួកអ្នក​ប្រាកដជា​មិន​ស្លាប់​ឡើយ


ចំពោះ​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​សរសេរ​មក​នោះ អ្នករាល់គ្នា​បាន​សរសេរ​ថា​៖​ “ជា​ការល្អ​ដែល​មនុស្សប្រុស​មិន​ប៉ះពាល់​មនុស្សស្រី”។


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


“កុំ​ប៉ះ កុំ​ភ្លក់ កុំ​ពាល់” ហាក់ដូចជា​រស់នៅ​ក្នុង​លោកីយ៍​ដូច្នេះ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម