Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:18 - ព្រះគម្ពីរខ្មែរសាកល

18 ដ្បិត​ព្រះយេហូវ៉ា​បាន​បិទ​ផ្ទៃ​ទាំងអស់​របស់​អ្នកដំណាក់​អ័ប៊ីម្ម៉ាឡិច​ដោយសារតែ​សារ៉ា​ប្រពន្ធ​របស់​អ័ប្រាហាំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​អស់ទាំង​ផ្ទៃ​នៃ​រាជ​វង្ស​របស់​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិចទាំង​មូល ព្រោះ​តែ​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ​របស់​លោក​អ័ប្រា‌ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ពោះ​នៃ​ពួក​ដំណាក់​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ព្រោះ​សារ៉ា​ជា​ប្រពន្ធ​អ័ប្រា‌ហាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​សាច់​ញាតិ​របស់​ស្តេច​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​សារ៉ា ជា​ភរិយា​របស់​អ៊ីព្រហ៊ីម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​វាយ​ផារ៉ោន និង​អ្នកដំណាក់​របស់ទ្រង់ ដោយ​គ្រោះកាច​ដ៏ធំ ដោយសារតែ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​។


ដូច្នេះ សារ៉ាយ​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “មើល៍! ព្រះយេហូវ៉ា​បាន​រារាំង​ខ្ញុំ​មិនឲ្យ​បង្កើត​កូន​។ សូម​ចូលទៅ​ឯ​បាវបម្រើស្រី​របស់ខ្ញុំ​ចុះ ប្រហែលជា​ខ្ញុំ​អាច​បានកូន​តាមរយៈ​នាង”។ អាប់រ៉ាម​ក៏​ស្ដាប់តាម​សំឡេង​របស់​សារ៉ាយ​។


ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។


នោះ​កំហឹង​របស់​យ៉ាកុប​ក៏​ឆេះឡើង​ទាស់នឹង​រ៉ាជែល គាត់​ក៏​និយាយថា​៖ “តើ​បង​អាច​ជំនួស​ព្រះ​បាន​ឬ ដែល​បង្ខាំង​ផ្ទៃ​អូន​មិនឲ្យ​មានកូន​ដូច្នេះ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម