Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:7 - ព្រះគម្ពីរខ្មែរសាកល

7 យ៉ាងណាមិញ ឪពុក​របស់​ពួកអូន​បាន​បោកបញ្ឆោត​បង ហើយ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់បង​ដប់​ដង​ហើយ ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គាត់​ធ្វើអាក្រក់​ដល់​បង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តែ​ឪពុក​របស់​នាង​បាន​កេង‌ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 តែ​ឪពុក​របស់​អូនបាន​កេង​ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ អុលឡោះ​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ព្រះ​មានបន្ទូល​នឹង​ទ្រង់​ក្នុង​សុបិន​ថា​៖ “មែន យើង​ដឹង​ហើយ​ថា​អ្នក​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ ដូច្នេះ​យើង​បាន​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្តបាប​ទាស់នឹង​យើង​។ ហេតុនេះហើយបានជា​យើង​មិន​បាន​ឲ្យ​អ្នក​ប៉ះពាល់​នាង​ឡើយ​។


លុះ​ព្រឹកឡើង មើល៍! នាង​ជា​លេអា​! យ៉ាកុប​ក៏​និយាយ​នឹង​ឡាបាន់​ថា​៖ “ហេតុអ្វីបានជា​លោកអ៊ំ​ធ្វើ​ដូច្នេះ​ដាក់​ខ្ញុំ​? តើ​ខ្ញុំ​បម្រើ​លោកអ៊ំ មិនមែន​ដើម្បី​បាន​រ៉ាជែល​ទេ​ឬ​? ចុះ​ម្ដេចក៏​លោកអ៊ំ​បោកបញ្ឆោត​ខ្ញុំ​ដូច្នេះ​?”។


ឡាបាន់​និយាយ​ទៀត​ថា​៖ “ចូរ​កំណត់​ថ្លៃឈ្នួល​របស់ឯង​ដល់​យើង​ចុះ នោះ​យើង​នឹង​ឲ្យ”។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។


ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


នៅ​ថ្ងៃ​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ចាប់​ប្រុស​ម្នាក់ ទាំង​និយាយថា​៖ “ពួកខ្ញុំ​នឹង​ហូប​អាហារ​របស់ខ្លួន ហើយ​ស្លៀក​សម្លៀកបំពាក់​របស់ខ្លួន​។ សូមឲ្យ​តែ​ពួកខ្ញុំ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់អ្នក​ចុះ សូម​ដក​សេចក្ដីអាម៉ាស់​របស់ពួកខ្ញុំ​ចេញ​ផង​!”។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘នៅគ្រានោះ មនុស្ស​ដប់​នាក់​ពី​អស់ទាំង​ភាសា​នៃ​ប្រជាជាតិ​នានា នឹង​ចាប់​ជាយអាវ​របស់​ជនជាតិយូដា​ម្នាក់ ដោយ​ពោលថា​: “សូមឲ្យ​ពួកខ្ញុំ​ទៅ​ជាមួយ​ពួកអ្នក​ផង ពីព្រោះ​ពួកខ្ញុំ​បាន​ឮ​ថា ព្រះ​គង់នៅ​ជាមួយ​ពួកអ្នក​!”’”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម