លោកុប្បត្តិ 35:5 - ព្រះគម្ពីរខ្មែរសាកល5 នៅពេលពួកគេចេញដំណើរទៅ មានសេចក្ដីភ័យខ្លាចពីព្រះនៅលើទីក្រុងដែលនៅជុំវិញពួកគេ ដោយហេតុនេះ គេមិនបានដេញតាមពួកកូនប្រុសរបស់យ៉ាកុបឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។ សូមមើលជំពូកអាល់គីតាប5 បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។ សូមមើលជំពូក |