ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។
លូកា 9:41 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នា និងទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនរបស់អ្នកមកទីនេះ!”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ និងទ្រាំជាមួយអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំកូនអ្នកមកឯណេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ អាល់គីតាប អ៊ីសាឆ្លើយថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ |
ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។
“អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់ព្យាការីយ៉ូណាសប៉ុណ្ណោះ។
វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។
ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ”។ រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំនៅទីនេះ”។
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។
ព្រះយេស៊ូវក៏ឈប់ ហើយមានបន្ទូលថា៖“ចូរហៅគាត់មក”។ គេក៏ហៅបុរសខ្វាក់ភ្នែកនោះដោយនិយាយថា៖ “ចូរមានទឹកចិត្តឡើង! ក្រោកឈរមក លោកហៅអ្នក”។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ឱ ជំនាន់ឥតជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំ!”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“តើជំនឿរបស់អ្នករាល់គ្នានៅឯណា?”។ ពួកគេក៏ភ្ញាក់ផ្អើលទាំងភ័យខ្លាច ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? លោកបញ្ជាសូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្ដាប់បង្គាប់លោកដែរ!”។
ដូច្នេះ ខ្ញុំបានសុំពួកសិស្សរបស់លោកឲ្យដេញវិញ្ញាណនោះចេញ ប៉ុន្តែពួកគេធ្វើមិនបានទេ”។
ខណៈដែលកូននោះកំពុងដើរចូលមកនៅឡើយ អារក្សបានផ្ដួលវា ហើយធ្វើឲ្យវាប្រកាច់ប្រកិន។ ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់វាឲ្យឪពុកវិញ។
ព្រះយេស៊ូវមានបន្ទូលថា៖“ភីលីពអើយ ខ្ញុំនៅជាមួយអ្នកយូរណាស់ហើយ តើអ្នកមិនទាន់ស្គាល់ខ្ញុំទេឬ? អ្នកដែលបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ម្ដេចក៏អ្នកនិយាយថា: ‘សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង’ ដូច្នេះ?
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងថូម៉ាសថា៖“ចូរយកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃរបស់ខ្ញុំចុះ; ចូរយកដៃរបស់អ្នកមកដាក់ក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ កុំឥតជំនឿឡើយ ប៉ុន្តែចូរជឿវិញ”។
ពេត្រុសបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដោយពាក្យសម្ដីផ្សេងៗជាច្រើនទៀត ហើយដាស់តឿនពួកគេថា៖ “ចូរឲ្យអ្នករាល់គ្នាត្រូវបានសង្គ្រោះចេញពីជំនាន់វៀចវេរនេះទៅ!”។
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
ដោយហេតុនេះ ចូរឲ្យយើងខំប្រឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាដួលតាមគំរូនៃការមិនស្ដាប់បង្គាប់ដូចពួកគេឡើយ។
ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។