Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:45 - ព្រះគម្ពីរខ្មែរសាកល

45 វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក​ជាមួយ ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​។ ជំនាន់​អាក្រក់​នេះ​នឹង​បាន​ដូច្នេះ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 នោះ​វា​ក៏​ចេញ​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ផ្សេង​ទៀត ដែល​អាក្រក់​ជាង​វា​មក ហើយ​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ធ្វើ​ឲ្យ​ស្ថាន‌ភាព​ក្រោយ​របស់​មនុស្ស​នោះ កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត រីឯ​មនុស្ស​អាក្រក់​ជំនាន់​នេះ ក៏​នឹង​កើត​ឡើង​ដូច្នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

45 វា​នឹង​ចេញ​ទៅ​បបួល​អ៊ីព្លេស​ប្រាំ​ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:45
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!”។


ដូច្នេះ​វា​និយាយថា​: ‘អញ​នឹង​ត្រឡប់​ទៅ​ផ្ទះ​របស់អញ​វិញ គឺ​កន្លែងដែល​អញ​បាន​ចេញមក’។ នៅពេល​វា​មក​ដល់​ក៏​ឃើញ​ទីនោះ​នៅទំនេរ ហើយ​ត្រូវបាន​បោសសម្អាត ព្រមទាំង​មានសណ្ដាប់ធ្នាប់​ផង


ប៉ុន្តែ​អារក្ស​ប្រភេទ​នេះ​មិន​ចេញ​ទេ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ​ប៉ុណ្ណោះ”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរចុះឡើង​តាម​សមុទ្រ និង​ដីគោក ដើម្បី​បង្កើត​អ្នក​ចូល​សាសនា​ម្នាក់​។ កាលណា​អ្នកនោះ​បានជា​អ្នក​កាន់សាសនា ហើយ អ្នករាល់គ្នា​ក៏​ធ្វើឲ្យ​គាត់​ទៅជា​កូន​នៃ​ស្ថាននរក លើសជាង​អ្នករាល់គ្នា​ទ្វេដង។


ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ អ្នករាល់គ្នា​ច្រោះ​មមង់​ចេញ ប៉ុន្តែ​លេប​អូដ្ឋ​ចូល​វិញ​!


នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។


ព្រះអង្គ​ទ្រង់​សួរ​វា​ថា៖“តើ​ឯង​ឈ្មោះ​អ្វី?”។ វា​ទូល​ឆ្លើយថា​៖ “ទូលបង្គំ​ឈ្មោះ​កងទ័ព ពីព្រោះ​យើងខ្ញុំ​មានគ្នាច្រើន”។


វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត”។


ដ្បិត​ការតយុទ្ធ​របស់​យើង​មិនមែន​ទាស់នឹង​ឈាម ‍ឬ​សាច់​ទេ គឺ​ទាស់នឹង​អំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍​ដ៏ងងឹត​នេះ និង​កងកម្លាំងខាងវិញ្ញាណ​នៃ​សេចក្ដីអាក្រក់​នៅ​លើមេឃ​។


ប៉ុន្តែ​យើង​មិនមែន​ជា​មនុស្សដែលដកខ្លួនថយ ហើយ​វិនាស​នោះ​ទេ គឺ​យើងជាមនុស្សដែលមាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់ខ្លួន​វិញ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម