លូកា 9:40 - ព្រះគម្ពីរខ្មែរសាកល40 ដូច្នេះ ខ្ញុំបានសុំពួកសិស្សរបស់លោកឲ្យដេញវិញ្ញាណនោះចេញ ប៉ុន្តែពួកគេធ្វើមិនបានទេ”។ សូមមើលជំពូកKhmer Christian Bible40 ខ្ញុំបានអង្វរពួកសិស្សរបស់លោកឲ្យពួកគេបណ្ដេញវិញ្ញាណនោះចេញដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានសោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញដែរ តែគេដេញមិនបានសោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញសោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ សូមមើលជំពូកអាល់គីតាប40 ខ្ញុំបានអង្វរសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញបានសោះ»។ សូមមើលជំពូក |
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ដោយសារជំនឿរបស់អ្នករាល់គ្នាតិច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា: ‘ចូររើចេញពីទីនេះ ទៅទីនោះទៅ!’ នោះវានឹងរើចេញ ហើយគ្មានអ្វីនឹងធ្វើមិនកើតសម្រាប់អ្នករាល់គ្នាឡើយ។