ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
លូកា 23:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។ Khmer Christian Bible ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ អាល់គីតាប ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។ |
ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
កាលមួយមានកើតឡើងដូច្នេះ: បន្ទាប់ពីព្រះយេស៊ូវបានបង្គាប់សិស្សទាំងដប់ពីរនាក់ចប់ហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ ដើម្បីបង្រៀន និងប្រកាសនៅក្នុងទីក្រុងនានារបស់គេ។
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ
នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។
ពួកគេស្រែកថា៖ “កម្ចាត់ទៅ! កម្ចាត់ទៅ! ឆ្កាងវាទៅ!”។ ពីឡាត់សួរថា៖ “តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?”។ ពួកនាយកបូជាចារ្យតបថា៖ “ក្រៅពីសេសារ យើងគ្មានស្ដេចឡើយ!”។
ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
អ្នកខ្លះទៀតថា៖ “អ្នកនេះជាព្រះគ្រីស្ទ”។ ប៉ុន្តែមានអ្នកផ្សេងទៀតថា៖ “ព្រះគ្រីស្ទមិនមែនយាងមកពីកាលីឡេទេ មែនទេ?
ពួកគេតបនឹងគាត់ថា៖ “មិនមែនលោកក៏មកពីកាលីឡេដែរ មែនទេ? ចូរស្រាវជ្រាវមើល៍ នោះលោកនឹងដឹងថា ព្យាការីមិនចេញមកពីកាលីឡេឡើយ!”។
និងការដែលបានកើតឡើងក្នុងយូឌាទាំងមូល ដោយចាប់ផ្ដើមពីកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលយ៉ូហានបានប្រកាស
ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
ប៉ុន្តែពួកគេក៏ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ទាំងចុកត្រចៀក ហើយសម្រុកមកឯគាត់ព្រមៗគ្នា