កិច្ចការ 23:10 - ព្រះគម្ពីរខ្មែរសាកល10 ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។ សូមមើលជំពូកKhmer Christian Bible10 ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។ សូមមើលជំពូកអាល់គីតាប10 ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់គាត់។ សូមមើលជំពូក |