Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:53 - ព្រះគម្ពីរខ្មែរសាកល

53 នៅពេល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​ប្រឆាំង​នឹងព្រះអង្គ​យ៉ាងខ្លាំង ហើយ​សួរដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន

សូមមើលជំពូក ចម្លង

Khmer Christian Bible

53 ពេល​ព្រះអង្គ​យាងចេញ​ពី​ទីនោះ​ ពួក​គ្រូវិ​ន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​ជំទាស់​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង​ ទាំង​សួរ​ដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ពេល​ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្តើម​ជំរុញ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ពេល​ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

53 ពេល​អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​អ៊ីសា​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​អ៊ីសា​អំពី​រឿង​ផ្សេង​ៗ​ជា​ច្រើន

សូមមើលជំពូក ចម្លង




លូកា 11:53
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជនជាតិអើរ៉ាម​ដែល​នៅ​ទិសខាងកើត និង​ជនជាតិភីលីស្ទីន​ដែល​នៅ​ទិសខាងលិច នឹង​ហាមាត់​ស៊ីបំផ្លាញ​អ៊ីស្រាអែល​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង”។


ក៏​ចាំឱកាស​ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​៕


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។


មាន​អ្នកខ្លះ​ពី​ពួកសាឌូស៊ី​ដែល​និយាយប្រឆាំងថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ទូល​សួរ​ព្រះយេស៊ូវ


ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត


ក៏​មិន​ឈ្លើយ មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួន មិន​ឆាប់ខឹង មិន​ប្រកាន់ទោស​គេ


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម