Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:41 - ព្រះគម្ពីរខ្មែរសាកល

41 អ្នកខ្លះទៀត​ថា​៖ “អ្នកនេះ​ជា​ព្រះ​គ្រីស្ទ”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 អ្នក​ខ្លះ​ទៀត​ថា៖​ «អ្នក​នេះ​ជា​ព្រះគ្រិស្ដ»​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​ព្រះគ្រិស្ដ​អាច​យាង​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ​ទេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 អ្នក​ខ្លះ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ» តែ​ខ្លះ​ទៀត​សួរ​ថា៖ «តើ​ព្រះ‌គ្រីស្ទ​ត្រូវ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​ព្រះ‌គ្រិស្ត*»។ ប៉ុន្តែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «ព្រះ‌គ្រិស្ត​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​អាល់ម៉ា‌ហ្សៀស»។ ប៉ុន្ដែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «អាល់ម៉ា‌ហ្សៀស​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ

សូមមើលជំពូក ចម្លង




យ៉ូហាន 7:41
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “ខ្ញុំ​ដឹង​ហើយ​ថា ព្រះ​មែស៊ី​ដែល​ហៅថា​ព្រះ​គ្រីស្ទ​នឹង​យាង​មក​។ នៅពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ថ្លែង​ការ​ទាំងអស់​ដល់​យើងខ្ញុំ”។


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


ពួកគេ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ថា​៖ “ឥឡូវនេះ​យើង​ជឿ មិនមែន​ដោយសារតែ​សម្ដី​របស់នាង​ទៀតទេ គឺ​ដោយសារ​យើងផ្ទាល់​បាន​ឮ ហើយ​ដឹង​ថា ព្រះអង្គ​ពិតជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក”។


យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។


យើង​ដឹង​ហើយ​ថា អ្នកនេះ​មក​ពីណា ប៉ុន្តែ​នៅពេល​ព្រះ​គ្រីស្ទ​យាង​មក គ្មានអ្នកណា​ដឹង​ថា​ព្រះអង្គ​មក​ពីណា​ឡើយ”។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។


ពួកគេ​តប​នឹង​គាត់​ថា​៖ “មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម