Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:23 - ព្រះគម្ពីរខ្មែរសាកល

23 ពួកគេ​ស្រែកទទូច​យ៉ាងខ្លាំង​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​ពួកគេ​បាន​ឈ្នះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ប៉ុន្ដែ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ គេ​ស្រែក​ទទូច​កាន់​តែ​ខ្លាំង ទាំង​សុំ​ឲ្យ​ឆ្កាង​ព្រះ‌អង្គ ហើយ​សម្រែក​របស់​អ្នក​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ នឹង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើង​ៗ ទាម​ទារ​ឲ្យ​ឆ្កាង​អ៊ីសា សំរែក​របស់​គេ​មាន​ប្រៀប​ជាង។

សូមមើលជំពូក ចម្លង




លូកា 23:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។


ប៉ុន្តែ​ពេត្រុស​ប្រកែក​ដាច់អហង្ការ​ថា៖ “បើសិន​ខ្ញុំ​ត្រូវតែ​ស្លាប់ជាមួយ​លោក ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នាដែរ​។


ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ជា​លើក​ទីបី​ថា៖ “ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​? ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក្នុង​គាត់​ឡើយ​។ ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់”។


ដូច្នេះ ពីឡាត់​ក៏​សម្រេច​ឲ្យ​ធ្វើតាម​ការទាមទារ​របស់​ពួកគេ​។


ពួកគេ​នៅតែ​អះអាងយ៉ាងម៉ឺងម៉ាត់​ថា​៖ “អ្នកនេះ​ញុះញង់​ប្រជាជន ទាំង​បង្រៀន​នៅ​យូឌា​ទាំងមូល ចាប់ពី​កាលីឡេ​រហូតដល់​ទីនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម