Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:52 - ព្រះគម្ពីរខ្មែរសាកល

52 ពួកគេ​តប​នឹង​គាត់​ថា​៖ “មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

52 ពួកគេ​ក៏​ឆ្លើយ​ទៅ​គាត់​ថា៖​ «តើ​អ្នក​ក៏​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ?​ ចូរ​ស្រាវជ្រាវ​មើល៍​ នោះ​អ្នក​នឹង​ដឹង​ថា​ មិន​ដែល​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ចេញ​ពី​មក​ស្រុក​កាលីឡេ​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 គេ​ឆ្លើយ​តប​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ មិន​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

52 ពួក​គេ​តប​ទៅ​គាត់​វិញ​ថា៖ «តើ​អ្នក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារ‌ណា​មើល៍​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [

សូមមើលជំពូក ចម្លង




យ៉ូហាន 7:52
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគេ​តបថា​៖ “ថយចេញ​ទៅ​!” រួច​និយាយ​ទៀត​ថា​៖ “ម្នាក់​នេះ​បាន​មក​ដើម្បី​រស់នៅបណ្ដោះអាសន្ន ហើយ​វា​ចង់​ធ្វើជាចៅក្រម​ទៀត​! ឥឡូវនេះ យើង​នឹង​ធ្វើអាក្រក់​ដល់​អ្នកឯង​ជាង​ពួកគេ​ទៅទៀត”។ ពួកគេ​ក៏​ប្រជ្រៀត​ឡុត​យ៉ាងខ្លាំង ព្រមទាំង​ចូលមកជិត​ដើម្បី​ទម្លាយ​ទ្វារ​។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


អ្នកខ្លះទៀត​ថា​៖ “អ្នកនេះ​ជា​ព្រះ​គ្រីស្ទ”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​?


បន្ទាប់មក ម្នាក់ៗ​ក៏​ទៅផ្ទះ​របស់​ខ្លួន​វិញ​។


ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម