ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 15:14 - ព្រះគម្ពីរខ្មែរសាកល

បងប្អូន​របស់ខ្ញុំ​អើយ​! ខ្លួនខ្ញុំ​ក៏​ជឿជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដីល្អ ទាំង​ពោរពេញ​ទៅដោយ​ចំណេះដឹង​គ្រប់យ៉ាង ថែមទាំង​អាច​ទូន្មាន​គ្នាទៅវិញទៅមក​បាន​ទៀតផង​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​អើយ!​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ល្អ​ និង​ពេញ​ដោយ​ចំណេះដឹង​គ្រប់​បែប​យ៉ាង​ ព្រមទាំង​អាច​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បង​ប្អូន​មាន​ចិត្ដ​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង។

សូមមើលជំពូក



រ៉ូម 15:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់​ដោយនូវ​ព្រះអង្គ គឺ​ក្នុង​គ្រប់ទាំង​ពាក្យសម្ដី និង​ចំណេះដឹង​ទាំងអស់


ពាក្យសម្ដី​ប្រកបដោយ​ប្រាជ្ញា​បាន​ប្រទាន​ដល់​ម្នាក់ តាមរយៈ​ព្រះវិញ្ញាណ ហើយ​ពាក្យសម្ដី​ប្រកបដោយ​ចំណេះដឹង​បាន​ប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល​;


ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។


ចំពោះ​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “យើង​ទាំងអស់គ្នា​មាន​ចំណេះដឹង”។ ចំណេះដឹង​ធ្វើឲ្យមានឫកធំ រីឯ​សេចក្ដីស្រឡាញ់​ស្អាងទឹកចិត្ត​វិញ​។


ព្រោះថា​ប្រសិនបើ​មាន​គេ​ឃើញ​អ្នក ដែល​ជា​អ្នក​មាន​ចំណេះដឹង កំពុង​អង្គុយហូប​នៅក្នុង​វិហាររបស់រូបបដិមាករ តើ​សតិសម្បជញ្ញៈ​ដ៏ខ្សោយ​របស់​អ្នកនោះ មិន​ជំរុញ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ដែរ​ទេ​ឬ​?


យ៉ាងណាមិញ មិនមែន​មនុស្ស​ទាំងអស់​មាន​ចំណេះដឹង​នេះ​ទេ​។ ដ្បិត​អ្នកខ្លះ​ស៊ាំ​នឹង​រូបបដិមាករ​រហូតមកដល់​ពេលនេះ បានជា​នៅពេល​ពួកគេ​ហូប​អាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈ​របស់​ពួកគេ​ដែល​នៅ​ខ្សោយ​ក៏​ត្រូវបាន​ធ្វើឲ្យសៅហ្មង​។


រីឯ​អ្នករាល់គ្នា​វិញ សូម​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ក្នុង​ការងារសប្បុរសធម៌​នេះ ដូចដែល​អ្នករាល់គ្នា​កំពុង​ចម្រើនឡើង​ក្នុង​គ្រប់ការទាំងអស់​ដែរ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែង​គ្រប់ជំពូក និង​ក្នុង​សេចក្ដីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​យើង​។


(​ដ្បិត​ផលផ្លែ​របស់​ពន្លឺ​មាន​នៅក្នុង​គ្រប់ទាំង​សេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីពិត​)


ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។


ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


ដូច្នេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក ហើយ​ស្អាងទឹកចិត្ត​គ្នាទៅវិញទៅមក ដូចដែល​អ្នករាល់គ្នា​កំពុង​ធ្វើ​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។


ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់​ថា​អ្នក​នឹង​ស្ដាប់តាម ទាំង​ដឹង​ដែរ​ថា អ្នក​នឹង​ធ្វើ​លើសពី​អ្វីដែល​ខ្ញុំ​សុំ​ទៅទៀត​។


តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ទោះបីជា​យើង​និយាយ​បែបនេះ​ក៏ដោយ ក៏​យើង​ជឿជាក់​អំពី​សេចក្ដី​ល្អជាង​សម្រាប់​អ្នករាល់គ្នា គឺ​សេចក្ដីដែល​ទាក់ទង​នឹង​សេចក្ដីសង្គ្រោះ


ដោយហេតុនេះ ខ្ញុំ​បម្រុងនឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដីទាំងនេះ​ជានិច្ច ទោះបីជា​អ្នករាល់គ្នា​ស្គាល់ ព្រមទាំង​ត្រូវបាន​ពង្រឹង​ក្នុង​សេចក្ដីពិត​ដែល​អ្នករាល់គ្នា​មាន​ហើយ​នោះ​ក៏ដោយ​។


ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដីពិត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីពិត និង​ដោយព្រោះ​គ្មាន​សេចក្ដីកុហក​ណា​ចេញពី​សេចក្ដីពិត​ឡើយ។