កូនរាល់គ្នាអើយ ចូរមក ហើយស្ដាប់តាមខ្ញុំចុះ! ខ្ញុំនឹងបង្រៀនអ្នករាល់គ្នាអំពីការកោតខ្លាចព្រះយេហូវ៉ា។
រ៉ូម 12:7 - ព្រះគម្ពីរខ្មែរសាកល បើសិនជាការបម្រើ ក៏ចូរបម្រើ; បើសិនជាអ្នកបង្រៀន ក៏ចូរបង្រៀន; Khmer Christian Bible បើខាងការបម្រើ ចូរបម្រើ បើខាងការបង្រៀន ចូរបង្រៀន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើជាការបម្រើ នោះចូរបម្រើ ជាអ្នកបង្រៀន ចូរបង្រៀន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើជាការបំរើ នោះចូរបំរើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ អាល់គីតាប អ្នកណាទទួលអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ |
កូនរាល់គ្នាអើយ ចូរមក ហើយស្ដាប់តាមខ្ញុំចុះ! ខ្ញុំនឹងបង្រៀនអ្នករាល់គ្នាអំពីការកោតខ្លាចព្រះយេហូវ៉ា។
នោះទូលបង្គំនឹងបង្រៀនមាគ៌ារបស់ព្រះអង្គដល់មនុស្សបំពាន ហើយមនុស្សបាបនឹងបែរមកឯព្រះអង្គវិញ។
សាស្ដាមិនត្រឹមតែជាមនុស្សមានប្រាជ្ញាប៉ុណ្ណោះទេ លោកក៏បានបង្រៀនចំណេះដឹងដល់ប្រជាជន ហើយបានរិះគិត និងស្រាវជ្រាវ រួចបានរៀបរៀងសុភាសិតជាច្រើន។
រួចអ្នកយាមស្រែកថា៖ “លោកម្ចាស់នៃខ្ញុំអើយ ពេលថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយរៀងរាល់យប់ខ្ញុំប្រចាំការនៅទីចាំយាមរបស់ខ្ញុំ។
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
ចំពោះអ្វីដែលមានប្រយោជន៍ គ្មានអ្វីមួយដែលខ្ញុំរួញខ្លួនមិនប្រាប់ ឬបង្រៀនអ្នករាល់គ្នា ទាំងនៅកន្លែងសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយនោះទេ
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។
ក្នុងក្រុមជំនុំ ព្រះបានតែងតាំងអ្នកខ្លះ ជាដំបូងគឺសាវ័ក ទីពីរគឺអ្នកថ្លែងព្រះបន្ទូល ទីបីគឺគ្រូបង្រៀន បន្ទាប់មកគឺការអស្ចារ្យ បន្ទាប់មកទៀតគឺអំណោយទាននៃការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និងភាសាដទៃផ្សេងៗ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
សូមប្រាប់អើឃីពថា: “ចូរយកចិត្តទុកដាក់ចំពោះការងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ ដើម្បីបំពេញការងារនោះឲ្យសម្រេច”។
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។
ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន
ចូរយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ហើយកាន់ខ្ជាប់នូវសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក និងអ្នកដែលស្ដាប់តាមអ្នកផង៕
ចំពោះចាស់ទុំដែលគ្រប់គ្រងបានល្អ ត្រូវរាប់អ្នកនោះថាស័ក្ដិសមនឹងកិត្តិយសទ្វេដង ជាពិសេសចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
ហើយអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននោះ ចូរផ្ទុកផ្ដាក់នឹងមនុស្សស្មោះត្រង់ដែលមានសមត្ថភាពបង្រៀនអ្នកផ្សេងទៀតដែរ។
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន