ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
រ៉ូម 1:28 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។ Khmer Christian Bible ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ អាល់គីតាប ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។ |
ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
សូមបន្ថែមសេចក្ដីទុច្ចរិតលើសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយកុំឲ្យពួកគេបានចូលមកក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គឡើយ។
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
ដ្បិតពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតមើលអ្វីដែលអស់លោកថ្វាយបង្គំ នោះខ្ញុំក៏ឃើញអាសនាមួយដែលមានចារឹកថា ‘ជូនព្រះដ៏ពុំស្គាល់’។ ដូច្នេះ ខ្ញុំសូមប្រកាសព្រះអង្គនេះដែលអស់លោកថ្វាយបង្គំទាំងមិនស្គាល់ ដល់អស់លោក។
ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
ដូច្នេះ មនុស្សស្គាល់ព្រះហើយ ប៉ុន្តែមិនបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គឲ្យសមជាព្រះ ហើយក៏មិនអរព្រះគុណដល់ព្រះអង្គដែរ ផ្ទុយទៅវិញ ពួកគេទៅជាឥតបានការក្នុងគំនិត ហើយចិត្តល្ងីល្ងើរបស់ពួកគេទៅជាងងឹត។
ដោយហេតុនេះ ព្រះបានប្រគល់ពួកគេទៅភាពស្មោកគ្រោក តាមតណ្ហានៃចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេបន្ថោករូបកាយរបស់ខ្លួនពួកគេទៅវិញទៅមក។
ហេតុនេះហើយបានជាព្រះប្រគល់ពួកគេទៅក្នុងតណ្ហាថោកទាប ហើយសូម្បីតែស្រីៗរបស់ពួកគេក៏ប្ដូរទំនាក់ទំនងតាមធម្មជាតិ ទៅនឹងទំនាក់ទំនងដែលខុសធម្មជាតិវិញ
ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។
និងបំផ្លាញអស់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះដឹងរបស់ព្រះ ហើយចាប់គ្រប់ទាំងគំនិតជាឈ្លើយសឹកដើម្បីឲ្យស្ដាប់បង្គាប់ព្រះគ្រីស្ទ
ពាក្យចំអេសចំអាស សម្ដីលេលា ឬពាក្យលេងសើចថោកទាបក៏មិនគប្បីដែរ។ ផ្ទុយទៅវិញ ចូរពោលពាក្យអរព្រះគុណចុះ។
នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។
ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
ដោយហេតុនេះ ទោះបីជាខ្ញុំមានភាពក្លាហានយ៉ាងខ្លាំងក្នុងព្រះគ្រីស្ទ គឺអាចបញ្ជាអ្នកនូវអ្វីដែលគប្បីក៏ដោយ
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;