Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:26 - ព្រះគម្ពីរខ្មែរសាកល

26 ហេតុនេះហើយបានជា​ព្រះ​ប្រគល់​ពួកគេ​ទៅក្នុង​តណ្ហា​ថោកទាប ហើយ​សូម្បីតែ​ស្រី‍ៗ​របស់​ពួកគេ​ក៏​ប្ដូរ​ទំនាក់ទំនង​តាមធម្មជាតិ ទៅនឹង​ទំនាក់ទំនង​ដែល​ខុសធម្មជាតិ​វិញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ឲ្យ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​របស់​គេ បាន​ប្ដូរ​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ឲ្យ​ខុស​ពី​ធម្មតា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ដ​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ

សូមមើលជំពូក ចម្លង




រ៉ូម 1:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ស្រែកហៅ​ឡុត​ដោយ​ថា​៖ “តើ​មនុស្ស​ដែល​មករក​អ្នកឯង​យប់​នេះ​នៅ​ឯណា​? ចូរ​នាំ​ពួកគេ​មក​ឯ​យើង ដើម្បីឲ្យ​យើង​រួមដំណេក​ជាមួយ​ពួកគេ​!”។


ដូច្នេះ យើង​បាន​បណ្ដោយ​ពួកគេ​តាម​ភាពរឹងរូស​នៃ​ចិត្ត​របស់ខ្លួន ឲ្យ​ពួកគេ​ដើរ​តាម​គម្រោង​របស់ខ្លួន​។


ដោយហេតុនេះ ព្រះ​បាន​ប្រគល់​ពួកគេ​ទៅ​ភាពស្មោកគ្រោក តាម​តណ្ហា​នៃ​ចិត្ត​របស់​ពួកគេ ធ្វើឲ្យ​ពួកគេ​បន្ថោក​រូបកាយ​របស់​ខ្លួនពួកគេ​ទៅវិញទៅមក​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា មនុស្ស​ទុច្ចរិត​នឹង​មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ទេ​ឬ​? កុំ​ចាញ់បោក​ឡើយ​! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា


ពួកគេ​លែងដឹងខុសត្រូវ ហើយ​បណ្ដោយ​ខ្លួន​តាម​ការល្មោភកាម ដើម្បី​ប្រព្រឹត្ត​អំពើស្មោកគ្រោក​គ្រប់យ៉ាង​ដោយ​លោភលន់​។


ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។


មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


រីឯ​អ្នកទាំងនោះ​វិញ ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ខ្លួន​មិន​ស្គាល់ ហើយ​ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ដោយ​អ្វីដែល​ពួកគេ​យល់​តាមធម្មជាតិ ដូច​សត្វ​ដែល​គ្មានវិចារណញ្ញាណ​។


ដូចគ្នាដែរ សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ទីក្រុង​ឯទៀតៗ​ដែល​នៅជុំវិញ បាន​បណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​ទៅតាម​តណ្ហាសាច់ឈាម​ដែល​ខុសធម្មជាតិ​ដូច​របៀប​ពពួក​ទូតសួគ៌​ទាំងនោះ ក៏​បាន​ត្រឡប់ជា​គំរូ​ដោយ​ទទួលទោស​នៃ​ភ្លើង​អស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម