តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
យ៉ូហាន 3:13 - ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ លើកលែងតែព្រះអង្គដែលបានយាងចុះមកពីស្ថានសួគ៌ប៉ុណ្ណោះ គឺកូនមនុស្ស។ Khmer Christian Bible មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស* ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង អាល់គីតាប ពុំដែលមាននរណាបានឡើងទៅសូរ៉កាឡើយ គឺមានតែបុត្រាមនុស្សប៉ុណ្ណោះ ដែលបានចុះពីសូរ៉កាមក។ |
តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ព្រះយេស៊ូវទ្រង់ជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះអង្គ ហើយក៏ជ្រាបដែរថា ព្រះអង្គយាងមកពីព្រះ ហើយនឹងយាងទៅឯព្រះវិញ។
ព្រះបិតាអើយ ឥឡូវនេះ សូមព្រះអង្គលើកតម្កើងសិរីរុងរឿងដល់ទូលបង្គំជាមួយអង្គទ្រង់ ដោយសិរីរុងរឿងដែលទូលបង្គំមានជាមួយព្រះអង្គ តាំងពីមុនដែលមានពិភពលោកផង។
ពេលខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេច?
ព្រះអង្គដែលមកពីខាងលើ គឺនៅលើអ្វីៗទាំងអស់ រីឯអ្នកដែលមកពីផែនដី គឺជារបស់ផែនដី ហើយនិយាយអំពីផែនដី។ ព្រះអង្គដែលមកពីស្ថានសួគ៌ គឺនៅលើអ្វីៗទាំងអស់។
ដ្បិតនំប៉័ងរបស់ព្រះ គឺជាម្នាក់ដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតដល់មនុស្សលោក”។
ពីព្រោះខ្ញុំបានចុះមកពីស្ថានសួគ៌ មិនមែនដើម្បីប្រព្រឹត្តតាមបំណងចិត្តរបស់ខ្ញុំទេ គឺដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ។
ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។
នេះមិនមែនថា មានអ្នកណាធ្លាប់ឃើញព្រះបិតាឡើយ មានតែម្នាក់ដែលមកពីព្រះប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះបិតា។
គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក”។
ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើព្រះជាឪពុករបស់អ្នករាល់គ្នាមែន ម្ល៉េះសមអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំបានចេញពីព្រះ ហើយក៏មកដល់ទីនេះ។ ជាការពិត ខ្ញុំមិនមែនមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គនោះបានចាត់ខ្ញុំឲ្យមក។
ដាវីឌមិនបានឡើងទៅលើមេឃទេ ប៉ុន្តែលោកនិយាយថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
រីឯសេចក្ដីសុចរិតដែលមកពីជំនឿ មានចែងដូច្នេះ:“កុំនិយាយក្នុងចិត្តរបស់អ្នកថា តើនរណានឹងឡើងទៅលើមេឃ?” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទចុះមក;
ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕