Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:4 - ព្រះគម្ពីរខ្មែរសាកល

4 តើ​នរណា​បាន​ឡើងទៅ​ស្ថានសួគ៌ ហើយ​ចុះមក​? តើ​នរណា​បាន​ប្រមូល​ខ្យល់​ទុក​ក្នុង​ដៃ​របស់ខ្លួន​? តើ​នរណា​បាន​ខ្ចប់​ទឹក​ក្នុង​អាវ​? តើ​នរណា​បាន​តាំង​អស់ទាំង​ចុងបំផុត​នៃ​ផែនដី​ឡើង​? តើ​អ្នកនោះ​ឈ្មោះ​អ្វី​? តើ​កូន​របស់អ្នកនោះ​ឈ្មោះ​អ្វី​? អ្នក​ពិតជា​ដឹង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 តើ​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កំរិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




សុភា‌សិត 30:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​សួរ​ដែរ​ថា​៖ “សូម​ប្រាប់​ឈ្មោះ​របស់លោក​ផង”។ ប៉ុន្តែ​បុរសនោះ​តបថា​៖ “ហេតុអ្វីបានជា​អ្នក​សួរ​ឈ្មោះ​របស់យើង​ដូច្នេះ​?” រួចក៏​ឲ្យពរ​យ៉ាកុប​នៅ​ទីនោះ​។


គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​អ័ព្ទ​ឡើង​ពី​ចុងបំផុត​នៃ​ផែនដី ដែល​ធ្វើ​ផ្លេកបន្ទោរ​សម្រាប់​ភ្លៀង ដែល​បញ្ចេញ​ខ្យល់​មក​ពី​ឃ្លាំង​របស់ព្រះអង្គ​។


ខ្ញុំ​នឹង​ប្រកាស​អំពី​បទបញ្ញត្តិ​របស់​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​បាន​តាំង​វា​ឡើង​នៅលើ​សមុទ្រ​ទាំងឡាយ ហើយ​តាំង​វា​ឡើង​នៅលើ​ទន្លេ​នានា​។


ព្រះអង្គ​បាន​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ទាំង​ចាប់​ឈ្លើយសឹក​នាំទៅ ព្រះអង្គ​បាន​ទទួល​អំណោយ​ពី​មនុស្ស គឺ​សូម្បីតែ​ពី​មនុស្ស​បះបោរ ដើម្បីឲ្យ​ព្រះយេហូវ៉ា​ជា​ព្រះ​បាន​គង់នៅ​ទីនោះ​!


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។


លោក​ត្រូវបាន​ដកចេញ​ដោយ​ការសង្កត់សង្កិន និង​ដោយ​ការកាត់ទោស​។ តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់លោក​? ដ្បិត​លោក​ត្រូវបាន​កាត់ចេញ​ពី​ស្ថានមនុស្សរស់ ហើយត្រូវគេ​វាយ ដោយព្រោះ​ការបំពាន​របស់​ប្រជាជន​ខ្ញុំ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


“ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ដឹង​ថា​ព្រះបុត្រា​ជា​នរណា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏​គ្មានអ្នកណា​ដឹង​ថា​ព្រះ​បិតា​ជា​នរណា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើក​សម្ដែង​ដល់​ប៉ុណ្ណោះ”។


គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស។


រីឯ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ មាន​ចែង​ដូច្នេះ​:“កុំ​និយាយ​ក្នុង​ចិត្ត​របស់អ្នក​ថា តើ​នរណា​នឹង​ឡើងទៅ​លើមេឃ​?” នេះមានន័យថា ឲ្យ​នាំ​ព្រះ​គ្រីស្ទ​ចុះមក​;


ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​អណ្ដាតភ្លើង ហើយ​មាន​មកុដរាជ្យ​ជាច្រើន​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​សរសេរ​ទុក ជា​ព្រះនាម​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អង្គទ្រង់ផ្ទាល់​ប៉ុណ្ណោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម