Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:20
35 ការដាក់ឲ្យឆ្លើយតបគ្នា  

បក្សាបក្សីនៅលើអាកាស​រស់នៅ​ក្បែរ​ផ្លូវទឹកទាំងនោះ ហើយ​បន្លឺ​សំឡេង​នៅតាម​មែកឈើ​។


ជា​កន្លែងដែល​បក្សាបក្សី​ធ្វើសម្បុក​នៅ​ទីនោះ រីឯ​សត្វក្រសារ​មាន​ដើមស្រល់​ជា​លំនៅ​របស់វា​។


ដ្បិត​ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត រីឯ​ចិត្ត​របស់ទូលបង្គំ​ក៏​រងរបួស​នៅ​ខាងក្នុង​ទូលបង្គំ​ដែរ​។


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​រងទុក្ខ ហើយ​ឈឺចាប់​។ ឱ​ព្រះ​អើយ សូមឲ្យ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​លើក​ទូលបង្គំ​ឲ្យរួចផុត​ផង​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ​! នៅក្បែរ​អាសនា​របស់ព្រះអង្គ សូម្បីតែ​ចាប​ក៏​រកបាន​លំនៅ ហើយ​ត្រចៀកកាំ​ក៏​រកបាន​សម្បុក​សម្រាប់​ខ្លួនវា ដែល​វា​ដាក់​កូន​វា​ដែរ​។


ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!


អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស អ្នកនោះ​នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះ​នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ ទោះជា​នៅ​លោកបច្ចុប្បន្ន​ក្ដី ឬ​នៅ​លោក​ខាងមុខ​ក្ដី​។


ពោលគឺ ដូចដែល​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាងណា កូនមនុស្ស​នឹង​នៅ​ក្នុង​ផ្ចិត​ផែនដី​បី​ថ្ងៃ​បី​យប់​យ៉ាងនោះដែរ​។


ដ្បិត​កូនមនុស្ស​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“អ្នក​ដែល​សាបព្រោះ​គ្រាប់ពូជ​ល្អ គឺ​កូនមនុស្ស​។


នៅពេល​យាង​មកដល់​តំបន់​សេសារា​-​ភីលីព ព្រះយេស៊ូវ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​កូនមនុស្ស​ជា​នរណា​?”។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​បង្គាប់​ពួកគេ​ថា​៖“កុំ​ប្រាប់​អ្នកណា​អំពី​និមិត្ត​នេះ​ឡើយ រហូតទាល់តែ​កូនមនុស្ស​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោកថ្មី ពេល​កូនមនុស្ស​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក អ្នករាល់គ្នា​ដែល​មកតាម​ខ្ញុំ គឺ​អ្នករាល់គ្នា​ហ្នឹងហើយ នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់ពីរ​ដែរ ទាំង​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ផង​។


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕


“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នកណាដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស កូនមនុស្ស​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះអង្គ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​យ៉ាងឆាប់រហ័ស​។ យ៉ាងណាមិញ នៅពេល​កូនមនុស្ស​បាន​មកវិញ តើ​លោក​នឹង​រកឃើញ​ជំនឿ​នៅលើ​ផែនដី​ឬទេ​?”។


នេះ​ជា​ទីសម្គាល់​ដល់​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​នឹង​ឃើញ​ទារក​រុំនឹងក្រណាត់ ផ្ដេក​នៅក្នុង​ស្នូកសត្វ”។


ដូច្នេះ ពួកគេ​ក៏​ទៅ​ជា​ប្រញាប់ ហើយ​ឃើញ​ម៉ារា និង​យ៉ូសែប ព្រមទាំង​ទារក​ដែល​ផ្ដេក​នៅក្នុង​ស្នូកសត្វ​។


នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


យ៉ូអាន់ណា​ប្រពន្ធ​របស់​ឃូសា​ដែលជា​ចៅហ្វាវាំង​របស់​ហេរ៉ូឌ និង​ស៊ូសាណា ព្រមទាំង​ស្ត្រី​ឯទៀត​ជាច្រើន​ដែល​បម្រើ​ព្រះយេស៊ូវ និងពួកសិស្ស​ដោយ​ធនធាន​របស់​ខ្លួន។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។


រួច​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​នឹង​ឃើញ​ផ្ទៃមេឃ​ដែល​បើកចំហ និង​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ឡើងចុះៗ​ពីខាងលើ​កូនមនុស្ស”៕


ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង’? តើ‘កូនមនុស្ស’ នេះ​ជា​នរណា​?”។


នៅពេល​យូដាស​ចេញទៅ​ហើយ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ឥឡូវនេះ កូនមនុស្ស​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ហើយ​ព្រះ​ក៏​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស​ដែរ​។


គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស។


ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​ហូប​សាច់​របស់​កូនមនុស្ស និង​មិន​ផឹក​ឈាម​របស់​លោក​ទេ អ្នករាល់គ្នា​គ្មាន​ជីវិត​នៅក្នុង​ខ្លួន​ឡើយ​។


ចុះបើ​អ្នករាល់គ្នា​ឃើញ​កូនមនុស្ស​ឡើងទៅ​កន្លែងដែល​លោក​នៅ​ពីមុន​វិញ តើយ៉ាងណាទៅ​!


ក៏​ពោលថា​៖ “មើល៍! ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​កូនមនុស្ស​ឈរ​នៅ​ខាងស្ដាំ​ព្រះ”។


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម