យ៉ូហាន 8:42 - ព្រះគម្ពីរខ្មែរសាកល42 ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើព្រះជាឪពុករបស់អ្នករាល់គ្នាមែន ម្ល៉េះសមអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំបានចេញពីព្រះ ហើយក៏មកដល់ទីនេះ។ ជាការពិត ខ្ញុំមិនមែនមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គនោះបានចាត់ខ្ញុំឲ្យមក។ សូមមើលជំពូកKhmer Christian Bible42 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ សូមមើលជំពូកអាល់គីតាប42 អ៊ីសាប្រាប់ទៅគេថា៖ «ប្រសិនបើអុលឡោះពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីអុលឡោះមកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺអុលឡោះបានចាត់ខ្ញុំឲ្យមក។ សូមមើលជំពូក |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលនឹងអ្នករាល់គ្នាថា៖ “ពួកបូជាចារ្យដែលមើលងាយនាមរបស់យើងអើយ! កូនតែងតែគោរពឪពុក ហើយបាវបម្រើក៏គោរពចៅហ្វាយរបស់ខ្លួនដែរ។ ប្រសិនបើយើងជាឪពុក ចុះការគោរពចំពោះយើងនៅឯណា? ប្រសិនបើយើងជាចៅហ្វាយ ចុះការខ្លាចក្រែងចំពោះយើងនៅឯណា? ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានមើលងាយព្រះនាមរបស់ព្រះអង្គយ៉ាងដូចម្ដេច?’។