Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 1:23 - ព្រះគម្ពីរខ្មែរសាកល

23 ក្រុមជំនុំ​ជា​ព្រះកាយ​របស់​ព្រះអង្គ ជា​ភាពពេញលេញ​របស់​ព្រះអង្គ​ដែល​បំពេញ​អ្វីៗ​ទាំងអស់​ដោយ​អ្វីៗ​ទាំងអស់​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​ និង​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ដែល​បំពេញ​ទាំង​អស់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដែល​ជា​ព្រះ​កាយ​របស់​ព្រះ‌អង្គ ជា​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដែល​ជា​ព្រះ‌កាយ​របស់​ព្រះអង្គ។ ក្រុម‌ជំនុំ​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌គ្រិស្ត ហើយ​ព្រះ‌គ្រិស្ត​ផ្ទាល់​ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គឺ​ជា​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ដែល​ជា​រូប‌កាយ​របស់​គាត់។ ក្រុម‌ជំអះ​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​អាល់ម៉ា‌ហ្សៀស​ផ្ទាល់ ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង




អេភេសូរ 1:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត យើង​គ្រប់គ្នា​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​ទៀត ពី​ភាពពេញលេញ​របស់​ព្រះអង្គ


ដូច្នេះ អ្នក​ត្រូវតែ​ចុះចូល មិនគ្រាន់តែ​ដោយព្រោះ​ព្រះពិរោធ​ប៉ុណ្ណោះទេ គឺ​ដោយព្រោះ​សតិសម្បជញ្ញៈ​ដែរ​។


សកម្មភាព​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះ​ដែល​ធ្វើសកម្មភាព​គ្រប់យ៉ាង​ក្នុង​មនុស្ស​ទាំងអស់ គឺ​តែមួយ​។


កាលណា​អ្វីៗ​ទាំងអស់​ត្រូវបាន​ធ្វើឲ្យចុះចូល​នៅក្រោម​ព្រះអង្គ​ហើយ នោះ​ព្រះបុត្រា​ផ្ទាល់​នឹង​ចុះចូល​នៅក្រោម​ព្រះ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះអង្គ​ដែរ ដើម្បីឲ្យ​ព្រះ​បាន​ធ្វើជា​អ្វីៗ​ទាំងអស់​លើ​គ្រប់ការទាំងអស់​។


ហើយ​ដើម្បីឲ្យ​ព្រះអង្គ​បាន​ផ្សះផ្សា​ទាំងពីរ​នឹង​ព្រះ ក្នុង​រូបកាយ​មួយ​តាមរយៈ​ឈើឆ្កាង​។ តាមរយៈ​ឈើឆ្កាងនេះឯង ព្រះអង្គ​បាន​សម្លាប់​ភាពជាសត្រូវ​។


ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។


ហើយ​ឲ្យ​ស្គាល់​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដែល​ហួសវិស័យ​លើសពី​ចំណេះដឹង​របស់មនុស្ស ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​គ្រប់ទាំង​ភាពពេញលេញ​របស់​ព្រះ​។


ព្រះអង្គ​ដែល​យាង​ចុះមក ជា​ព្រះអង្គ​តែ​មួយ​ដែល​យាង​ឡើងទៅ​ខ្ពស់លើ​អស់ទាំង​មេឃ ដើម្បីឲ្យ​ព្រះអង្គ​បាន​បំពេញ​អ្វីៗ​ទាំងអស់​។


ដើម្បី​ត្រៀម​វិសុទ្ធជន​ឲ្យពេញលេញ​ក្នុង​ការងារ​នៃ​ការបម្រើ សម្រាប់​ស្អាង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ


រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។


រូបកាយ​មាន​តែមួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែមួយ ដូចដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​សេចក្ដីសង្ឃឹម​តែមួយ កាល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​នោះ​ដែរ​;


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។


ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។


សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម