ជាពេលដែលព្រះអម្ចាស់របស់ខ្ញុំបានលាងសម្អាតភាពស្មោកគ្រោករបស់កូនស្រីស៊ីយ៉ូន ហើយជម្រះថ្លុកឈាមរបស់យេរូសាឡិមពីកណ្ដាលទីក្រុង ដោយវិញ្ញាណនៃការជំនុំជម្រះ និងវិញ្ញាណដែលឆេះសន្ធោសន្ធៅ។
ម៉ាថាយ 3:11 - ព្រះគម្ពីរខ្មែរសាកល “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។ Khmer Christian Bible ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ អាល់គីតាប ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។ |
ជាពេលដែលព្រះអម្ចាស់របស់ខ្ញុំបានលាងសម្អាតភាពស្មោកគ្រោករបស់កូនស្រីស៊ីយ៉ូន ហើយជម្រះថ្លុកឈាមរបស់យេរូសាឡិមពីកណ្ដាលទីក្រុង ដោយវិញ្ញាណនៃការជំនុំជម្រះ និងវិញ្ញាណដែលឆេះសន្ធោសន្ធៅ។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ដូច្នេះ យ៉ូហានបានមកធ្វើពិធីជ្រមុជទឹកនៅទីរហោស្ថាន និងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប។
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណនិងអំណាចរបស់អេលីយ៉ា ដើម្បីធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូនវិញ ហើយធ្វើឲ្យពួកមិនស្ដាប់បង្គាប់បែរមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងត្រៀមប្រជារាស្ត្រដែលបានរៀបចំទុកជាស្រេចថ្វាយព្រះអម្ចាស់”។
យ៉ូហានតបនឹងពួកគេទាំងអស់គ្នាថា៖ “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកមែន ប៉ុន្តែមានម្នាក់ដែលធំជាងខ្ញុំនឹងមក ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
គាត់ក៏ទៅតាមតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ ទាំងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប
យ៉ូហានធ្វើបន្ទាល់អំពីព្រះអង្គ ដោយស្រែកឡើងថា៖ “ព្រះអង្គនេះហើយ ជាព្រះអង្គដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’”។
គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’។
ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។
ប៉ូលក៏និយាយថា៖ “យ៉ូហានបានធ្វើពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការកែប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយគាត់ គឺជឿលើព្រះយេស៊ូវ”។
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
បន្ទាប់មក លោកបញ្ជាឲ្យបញ្ឈប់រទេះសេះ ហើយអ្នកទាំងពីរ គឺទាំងភីលីព និងមហាតលិកក៏ចុះទៅក្នុងទឹក រួចភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យលោក។
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។