Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:4 - ព្រះគម្ពីរខ្មែរសាកល

4 ដូច្នេះ យ៉ូហាន​បាន​មក​ធ្វើពិធីជ្រមុជទឹក​នៅ​ទីរហោស្ថាន និង​ប្រកាស​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 នៅ​ទីរហោឋាន​ លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​យ៉ូហាន ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក បាន​លេច​មក​នៅ​ទីរហោ‌ស្ថាន លោក​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ លោក​យ៉ូហាន​មក​ដល់ ស្រប​តាម​បទ​គម្ពីរ​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​នៅ​វាល​រហោ‌ស្ថាន។ លោក​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ទី​រហោ‌ស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ​យ៉ះយ៉ា​មក​ដល់ ស្រប​តាម​អាយិត​គីតាប​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​នៅ​វាល​រហោ‌ស្ថាន។ គាត់​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ដ​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


មនុស្ស​ពី​ស្រុក​យូឌា​ទាំងមូល និង​អ្នកយេរូសាឡិម​ទាំងអស់​ចេញទៅ​រក​គាត់ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


ដើម្បី​ផ្ដល់​ចំណេះដឹង​នៃ​សេចក្ដីសង្គ្រោះ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាមរយៈ​ការលើកលែងទោស​បាប​របស់​ពួកគេ​។


យ៉ូហាន​ក៏​ធ្វើពិធីជ្រមុជទឹក​ដែរ នៅ​អេណូន​ជិត​សាលីម ពីព្រោះ​ទីនោះ​មាន​ទឹក​ច្រើន​។ មាន​មនុស្សជាច្រើន​មក​ទទួលពិធីជ្រមុជទឹក​ជាបន្តបន្ទាប់​។


និង​ការ​ដែល​បាន​កើតឡើង​ក្នុង​យូឌា​ទាំងមូល ដោយ​ចាប់ផ្ដើម​ពី​កាលីឡេ ក្រោយពី​ពិធីជ្រមុជទឹក​ដែល​យ៉ូហាន​បាន​ប្រកាស


ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម