Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:5 - ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជ​ដោយ​ទឹក​ប៉ុន្តែ​មិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នា​នឹង​ទទួលពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដ្បិត​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្ដែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ​វិញ»។

សូមមើលជំពូក ចម្លង




កិច្ចការ 1:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ”។


យ៉ូហាន​តប​នឹង​ពួកគេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​មែន ប៉ុន្តែ​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


យ៉ូហាន​តប​នឹង​ពួកគេ​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​មាន​ម្នាក់​ឈរ​ក្នុងចំណោម​អ្នករាល់គ្នា ដែល​អ្នករាល់គ្នា​មិន​ស្គាល់


កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​មូលហេតុដែល​ខ្ញុំ​មក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក គឺ​ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​សម្ដែង​ដល់​អ៊ីស្រាអែល”។


កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក ហើយ​ស្ថិតនៅ​លើ​អ្នកណា គឺ​អ្នកនោះ​ហើយ ដែល​ធ្វើពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ’។


ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ


ប៉ូល​ក៏​និយាយថា​៖ “យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​នៃ​ការកែប្រែចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿលើ​ព្រះអង្គ​ដែល​នឹង​យាង​មក​ក្រោយ​គាត់ គឺ​ជឿ​លើ​ព្រះយេស៊ូវ”។


ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​រូបកាយ​តែមួយ​ដោយ​ព្រះវិញ្ញាណ​តែមួយ​——​មិនថា​ជនជាតិយូដា​ក្ដី សាសន៍ដទៃ​ក្ដី ទាសករ​ក្ដី មនុស្សមានសេរីភាព​ក្ដី គឺ​យើង​គ្រប់គ្នា​បាន​ប្រទានឲ្យផឹក​ពី​ព្រះវិញ្ញាណ​តែមួយ​។


ព្រះអង្គ​បាន​សង្គ្រោះ​យើង មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​តាមរយៈ​សេចក្ដីសុចរិត​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ គឺ​ដោយសារតែ​សេចក្ដីមេត្តា​របស់​ព្រះអង្គ​វិញ តាមរយៈ​ការលាងសម្អាត​នៃ​ការកើតជាថ្មី និង​ការកែប្រែជាថ្មី​ដែលមកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម