លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។
ម៉ាថាយ 27:2 - ព្រះគម្ពីរខ្មែរសាកល ពួកគេចងព្រះយេស៊ូវ ហើយនាំទៅប្រគល់ឲ្យអភិបាលពីឡាត់។ Khmer Christian Bible ហើយបានចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ជាអភិបាលក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់។ អាល់គីតាប គេក៏ចងអ៊ីសា បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ |
លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
នៅថ្ងៃដដែលនោះ ហេរ៉ូឌ និងពីឡាត់បានក្លាយជាមិត្តភក្ដិនឹងគ្នា ដ្បិតពីមុន ពួកគេធ្លាប់ជាសត្រូវនឹងគ្នា។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជរបស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។
ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។
ប៉ុន្តែនៅពេលពួកគេបានចងសន្ធឹងប៉ូលនឹងខ្សែស្បែក គាត់ក៏និយាយនឹងមេទាហានលើមួយរយនាក់ ដែលឈរនៅទីនោះថា៖ “តើការដែលពួកលោកវាយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំងនឹងខ្សែតីដោយមិនបានកាត់ក្ដី ត្រូវច្បាប់ឬទេ?”។
ពេលនោះ ពួកអ្នកដែលបម្រុងនឹងសួរចម្លើយគាត់ ក៏ដកខ្លួនចេញភ្លាម។ មេបញ្ជាការក៏ភ័យខ្លាច ដោយដឹងថាប៉ូលមានសញ្ជាតិរ៉ូម៉ាំង និងដឹងថាខ្លួនបានចាប់ចងគាត់។
ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕
ហេតុនេះហើយបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាឲ្យមកជួប និងសន្ទនា ដ្បិតខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមនៃអ៊ីស្រាអែល”។
ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប ជាព្រះនៃដូនតារបស់យើងបានលើកតម្កើងសិរីរុងរឿងដល់អ្នកបម្រើរបស់ព្រះអង្គគឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានប្រគល់ទៅ ហើយបានបដិសេធនៅមុខពីឡាត់ នៅពេលលោកបានសម្រេចចិត្តដោះលែងព្រះអង្គ។
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក
ហើយសុំពីលោកនូវលិខិតទៅកាន់សាលាប្រជុំនានានៅដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណានៅខាងមាគ៌ានោះ គាត់នឹងចងទាំងប្រុសទាំងស្រី យកមកយេរូសាឡិម។
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ចូរយកចិត្តទុកដាក់ចំពោះពួកអ្នកដែលជាប់ឃុំឃាំង ហាក់ដូចជាខ្លួនអ្នករាល់គ្នាជាប់ឃុំឃាំងជាមួយគេដែរ; ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវគេធ្វើបាប ហាក់ដូចជាខ្លួនអ្នករាល់គ្នាកំពុងត្រូវគេធ្វើបាបក្នុងរូបកាយដែរ។