រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
ម៉ាថាយ 13:55 - ព្រះគម្ពីរខ្មែរសាកល តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយប្អូនប្រុសរបស់គាត់មិនមែនយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? Khmer Christian Bible តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី អាល់គីតាប អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ! |
រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។
មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។
តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
គឺទៅឯស្ត្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះយ៉ូសែបពីសែស្រឡាយដាវីឌ។ ឈ្មោះរបស់ស្ត្រីព្រហ្មចារីនោះគឺម៉ារា។
ស្ត្រីៗដែលប្រាប់ហេតុការណ៍ទាំងនេះដល់ពួកសាវ័ក គឺម៉ារាអ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារាម្ដាយរបស់យ៉ាកុប និងស្ត្រីឯទៀតៗដែលនៅជាមួយពួកនាងដែរ។
នៅពេលព្រះយេស៊ូវទ្រង់ចាប់ផ្ដើមព័ន្ធកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា ហើយតាមដែលគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប យ៉ូសែបជាកូនហេលី
ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។
ម្ដាយរបស់ព្រះយេស៊ូវ ប្អូនស្រីរបស់ម្ដាយព្រះអង្គ ម៉ារាប្រពន្ធរបស់ក្លូប៉ាស និងម៉ារាអ្នកម៉ាក់ដាឡាបានឈរនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ។
ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។
ប៉ុន្តែខ្ញុំមិនបានជួបសាវ័កឯទៀតទេ លើកលែងតែយ៉ាកុបប្អូនប្រុសរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។