Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:40 - ព្រះគម្ពីរខ្មែរសាកល

40 មាន​ស្ត្រី​ខ្លះ​កំពុង​មើល​ពី​ចម្ងាយ​ដែរ ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រមទាំង​មាន​សាឡូមេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 មាន​ស្ដ្រី​ខ្លះ​បាន​សម្លឹង​មើល​ពី​ចម្ងាយ​ ក្នុង​ចំណោម​នោះ​មាន​ទាំង​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​ និង​យ៉ូសេ​ ព្រម​ទាំង​នាង​សាឡូមេ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 មាន​ស្ត្រីៗ​ខ្លះ​ទៀត មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ដ្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកកូប​តូច និង​យ៉ូសេ្វ ព្រម​ទាំង​នាង​សាឡូមេ​ផង។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:40
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។


ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​;


តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ​? តើ​ម្ដាយ​របស់​គាត់​មិនមែន​ឈ្មោះ​ម៉ារា ហើយ​ប្អូនប្រុស​របស់​គាត់​មិនមែន​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ​?


ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​នៅ​ទីនោះ អង្គុយ​ទល់មុខ​រូងផ្នូរ​។


បន្ទាប់ពី​ថ្ងៃសប្ប័ទ ពេល​ព្រលឹមស្រាងៗ​នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​បាន​ទៅ​មើល​ផ្នូរ​។


រីឯ​ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ​របស់​យ៉ូសេ ក៏​ឃើញ​កន្លែងដែល​គេ​ដាក់​ព្រះសព​៕


នៅពេល​ថ្ងៃសប្ប័ទ​កន្លងផុត​ហើយ ម៉ារា​អ្នកម៉ាក់ដាឡា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​សាឡូមេ​បាន​ទិញ​គ្រឿងក្រអូប ដើម្បី​ទៅ​លាប​ព្រះសពព្រះយេស៊ូវ​។


នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។


គាត់​ព្យាយាម​រកមើល​ថា​ព្រះយេស៊ូវ​ជា​អ្នកណា ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស គាត់​មើល​មិន​ឃើញ​សោះ ពីព្រោះ​គាត់​មាន​កម្ពស់​ទាប​។


អស់អ្នក​ដែល​ព្រះយេស៊ូវ​ស្គាល់ ព្រមទាំង​ស្ត្រី​ៗ​ដែល​មកតាម​ព្រះអង្គ​ពី​កាលីឡេ​បាន​ឈរ​ពី​ចម្ងាយ មើល​ហេតុការណ៍ទាំងនេះ​។


តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។


ពី​ខ្ញុំ យ៉ាកុប ដែលជា​បាវបម្រើ​របស់​ព្រះ និង​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាបសួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម