ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
ម៉ាថាយ 1:21 - ព្រះគម្ពីរខ្មែរសាកល នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។ Khmer Christian Bible នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនឹងប្រសូតបានបុត្រាមួយ ហើយលោកត្រូវថ្វាយព្រះនាមបុត្រនោះថា "យេស៊ូវ" ព្រោះបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប អាល់គីតាប នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។ |
ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ៊ីសាកដែលសារ៉ានឹងបង្កើតឲ្យអ្នក នាពេលនេះនៅឆ្នាំក្រោយ”។
នោះម្នាក់ក្នុងពួកគេនិយាយថា៖ “ឆ្នាំក្រោយយើងនឹងត្រឡប់មកឯអ្នកវិញជាមិនខានក្នុងពេលដដែលនេះ ហើយមើល៍! សារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសម្នាក់”។ ពេលនោះ សារ៉ាបានលួចស្ដាប់នៅមាត់ទ្វាររោងដែលនៅខាងក្រោយអ័ប្រាហាំ។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
ប៉ុន្តែគាត់មិនបានរួមដំណេកជាមួយនាងទេ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់។ យ៉ូសែបដាក់ឈ្មោះកូននោះថា យេស៊ូវ៕
ប៉ុន្តែទូតសួគ៌និយាយនឹងលោកថា៖ “កុំខ្លាចឡើយ សាការីអើយ ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ។ អេលីសាបិត ប្រពន្ធរបស់អ្នកនឹងសម្រាលបានកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យ៉ូហាន។
មើល៍! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ។
ថ្ងៃនេះ ព្រះសង្គ្រោះដែលជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានប្រសូតដល់អ្នករាល់គ្នា នៅទីក្រុងរបស់ដាវីឌហើយ។
នៅពេលគ្រប់ប្រាំបីថ្ងៃ ជាថ្ងៃធ្វើពិធីកាត់ស្បែកឲ្យបុត្រតូចនោះ គេដាក់ឈ្មោះព្រះអង្គថា យេស៊ូវ ជាឈ្មោះដែលទូតសួគ៌បានដាក់ឲ្យ មុនពេលបុត្រតូចនោះចាប់កំណើតក្នុងផ្ទៃ។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
“គឺពីពូជពង្សដាវីឌនេះឯង ដែលព្រះបានប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវដល់អ៊ីស្រាអែល ស្របតាមសេចក្ដីសន្យា។
ព្រះបានតាំងអ្នកបម្រើរបស់ព្រះអង្គឡើង ហើយចាត់ព្រះអង្គឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើអាក្រក់”៕
គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាផ្សេងទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មាននាមផ្សេងទៀតដែលបានប្រទានមកមនុស្ស ដើម្បីឲ្យយើងត្រូវតែទទួលការសង្គ្រោះនោះឡើយ”។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។
អ្នករាល់គ្នាដឹងហើយថា ព្រះគ្រីស្ទបានលេចមក ដើម្បីយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។