Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:25 - ព្រះគម្ពីរខ្មែរសាកល

25 ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ប៉ុន្ដែ​គាត់​មិន​បាន​រួម​ដំណេក​នឹង​នាង​ទេ​ រហូត​ដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ គាត់​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា៖​ «យេស៊ូ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប៉ុន្ដែ យូសុះ​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​កូន​ដែល​គាត់​ដាក់​ឈ្មោះ​ថា “អ៊ីសា”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ


មើល៍! នាង​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​ត្រូវ​ដាក់ឈ្មោះ​កូន​នោះ​ថា យេស៊ូវ​។


នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។


នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម