Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:20 - ព្រះគម្ពីរខ្មែរសាកល

20 នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​លេច​មក​ប្រាប់​លោក​ក្នុង​យល់​សប្តិ​ថា៖ «យ៉ូសែប ជា​ពូជ​ពង្ស​ព្រះ‌បាទ​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​មក​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង គឺ​មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​យូសុះ​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ដ​ថា៖ «យូសុះ​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា​ឡើយ! កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:20
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។


ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​ស្គាល់​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។


កាលណា​កង្វល់​របស់ទូលបង្គំ​មាន​ច្រើន​ក្នុងចិត្ត​ទូលបង្គំ សេចក្ដីកម្សាន្តចិត្ត​របស់ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រលឹង​របស់ទូលបង្គំ​អរសប្បាយ​។


គំនិត​របស់​មនុស្ស​សុចរិត​គឺ​យុត្តិធម៌ រីឯ​ការណែនាំ​របស់​មនុស្ស​អាក្រក់​ជា​សេចក្ដីបោកបញ្ឆោត​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


នៅគ្រានោះ មាន​ប្រាប់​ដល់​វង្សត្រកូល​ដាវីឌ​ថា​៖ “អើរ៉ាម​បាន​រួមដៃគ្នា​ជាមួយ​អេប្រាអិម​ហើយ”។ ដូច្នេះ ព្រះទ័យ​របស់អ័ហាស និង​ចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​ក៏​ញ័រ ដូចជា​ដើមឈើ​ញ័រ​នៅ​ព្រៃ​នៅចំពោះមុខ​ខ្យល់​។


កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ មិនឲ្យ​ត្រឡប់ទៅ​រក​ហេរ៉ូឌ​វិញ​ឡើយ ពួកគេ​ក៏​ចាកចេញ​ទៅ​ស្រុក​របស់​ខ្លួន​តាមផ្លូវ​មួយ​ផ្សេងទៀត​។


ក្រោយពី​ហោរាចារ្យទាំងនោះ​បាន​ចាកចេញ​ទៅហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ រត់គេច​ទៅ​អេហ្ស៊ីប​ទៅ ហើយ​ចូរ​នៅ​ទីនោះ​រហូតដល់​យើង​ប្រាប់​អ្នក ពីព្រោះ​ហេរ៉ូឌ​រៀបនឹង​រក​បំផ្លាញជីវិត​ព្រះកុមារ​ហើយ”។


ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប


ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ទូត​នោះ​និយាយ​នឹង​ស្ត្រី​ទាំងពីរ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ខ្ញុំ​ដឹង​ហើយ​ថា ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង​។


ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។


រីឯ​យ៉ូសែប​ក៏​ឡើងទៅ​ដែរ ដោយ​ចេញពី​ក្រុង​ណាសារ៉ែត​ក្នុង​កាលីឡេ​ទៅ​ទីក្រុង​របស់​ដាវីឌ​ក្នុង​យូឌា​ដែល​គេ​ហៅថា​បេថ្លេហិម ពីព្រោះ​គាត់​មក​ពី​សែស្រឡាយ និង​ពូជអម្បូរ​របស់​ដាវីឌ​។


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


ចូរឲ្យ​យើង​អរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​! ដ្បិត​ដល់​មង្គលការ​របស់​កូនចៀម​ហើយ រីឯ​កូនក្រមុំ​របស់​ព្រះអង្គ​ក៏​ត្រៀម​ខ្លួន​ហើយ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម