Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:22 - ព្រះគម្ពីរខ្មែរសាកល

22 ការ​ទាំងអស់​នេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ការ​ទាំង​នោះ​កើត​មក ដើម្បី​សម្រេច​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល តាម​រយៈ​ណាពី​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:


ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួន​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ កាលណា​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល អ្នកនោះ​ក៏​ជំពប់ដួល​ភ្លាម​។


ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “យើង​នឹង​បើក​មាត់​របស់យើង​ជា​ពាក្យឧបមា យើង​នឹង​ថ្លែង​សេចក្ដី​ដែល​ត្រូវបាន​លាក់បាំង​តាំងពី​កំណើត​នៃ​ពិភពលោក” ។


ហើយ​រស់នៅ​ទីនោះ​រហូតដល់​ហេរ៉ូឌ​សោយទិវង្គត ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“យើង​បាន​ហៅ​បុត្រ​របស់យើង​ចេញពី​អេហ្ស៊ីប​មក”។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


“កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​លុបបំបាត់​ក្រឹត្យវិន័យ ឬ​គម្ពីរ​ព្យាការី​ឡើយ ខ្ញុំ​មក​មិនមែន​ដើម្បីលុបបំបាត់​ទេ គឺ​ដើម្បី​បំពេញឲ្យសម្រេច​វិញ​។


នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “លោក​បាន​ទទួលយក​ភាពខ្សោយ​របស់យើង ហើយ​ផ្ទុក​រោគា​របស់យើង​ដែរ”។


ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ទាំងនេះ​ជា​ពាក្យ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ គឺថា​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ខ្ញុំ ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង ត្រូវតែ​បាន​បំពេញឲ្យសម្រេច”។


ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរមិនអាច​បោះបង់ចោល​បានឡើយ​)


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។


ពេល​ទូលបង្គំ​នៅ ជាមួយ​ពួកគេ ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។ ទូលបង្គំ​បាន​រក្សា​ពួកគេ ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ លើកលែងតែ​កូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


នេះគឺ​ដើម្បីឲ្យ​ព្រះបន្ទូល​ដែល​ព្រះអង្គ​មានបន្ទូល​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​មិន​បាន​បាត់បង់​អ្នកណាម្នាក់​ឡើយ”។


ប៉ុន្តែ​ព្រះ​បាន​បំពេញឲ្យសម្រេច​យ៉ាងនេះ នូវ​សេចក្ដី​ដែល​ព្រះអង្គ​ទ្រង់​ប្រកាសទុកមុន​តាមរយៈ​មាត់​របស់​ព្យាការី​ទាំងអស់​ថា ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ត្រូវ​រងទុក្ខ​។


ដំណឹងល្អនេះ​ជា​អ្វីដែល​ព្រះអង្គ​បាន​សន្យាទុកមុន តាមរយៈ​បណ្ដា​ព្យាការី​របស់​ព្រះអង្គ នៅក្នុង​ព្រះគម្ពីរ​ដ៏វិសុទ្ធ


ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម